អតីតបវរកញ្ញា ខាត់ ស្រីច័ន្ទ នៅតែអង្រួនចិត្តអ្នកគាំទ្រចង់ឃើញនាងវិលមកប្រកួតវិញ

0

ដោយ៖ ឧត្តម
ពិតណាស់ពីមុន ខាត់ ស្រីច័ន្ទ ធ្លាប់ប្រកួត កម្មវិធី ហ្រ្គេន កម្ពុជា ឆ្នាំ២០២០ ដោយនោះជាឱកាសលើកដំបូង។ ក្រោយមកនាងបានបាត់មុខ ហើយក៍បានប្រែក្លាយជាពិធីការិនី ប្រកបដោយវោហារស័ព្ទគួរអោយ ភ្ញាក់ផ្អើល។ ចុងក្រោយនេះនាង បានគេមើលឃើញថា មានសមត្ថភាពខ្លាំងល្អ លើសពីគ្រាមុន រហូតមានអ្នកជម្រុញអោយ ស្រីច័ន្ទ មកប្រកួតលើវិស័យបវរកញ្ញា នៅក្នុងកម្មវិធី Miss Grand Cambodia ។

យ៉ាងណាមិញ ភាពជម្រុញនេះ នៅមិនទាន់ដឹងថា នាងយល់ឃើញបែបណានោះឡើយ ក្នុងពេលដែលនាង កាន់តែលេចធ្លោ លើវិស័យ ពិធីការិនី ពីមួយថ្ងៃទៅមួយថ្ងៃ។ ខាត់ ស្រីច័ន្ទ នាងបាន បង្ហាញនូវ ការ អភិវឌ្ឍន៍ខ្លួនពីបេក្ខភាពប្រកួតមក ជាពិធីការិនីយ៉ាងជំនាញ គ្រប់រដូវកាល Miss Grand Cambodia និង ទទួលបានសារសម្លេងជាច្រេីនពីអ្នកគាំទ្រ ចង់អោយនាង វិលមកសាកល្បងប្រកួតជាថ្មី ។

គួរបញ្ជាក់ថា នេះមិនមែនជាភាពងាយស្រួល នោះទេ ដែលនាងអាច បន្តកាន់កាប់កម្មវិធីប្រកួត ដ៍សំខាន់បែបនេះបាន។ ប្រការនេះទាល់តែ អ្នកអធ្ថាធិប្បាយ យល់ពីខ្លឹមសារ ការងារ យល់និងសង់តង់ដៃគូ។ ម្ល៉ោះហើយ ទើប មហាជន ជាច្រើន សរសើរ ស្រីច័ន្ទថា ធ្វើការល្អ ពីមួយឆ្នាំទៅមួយ ឆ្នាំ ហើយ ត្រូវបាន អ្នកគ្រប់គ្រងកម្មវិធី មិនអាចចោលបាន ឬមើលរំលងឡើយ។ ប្រការនេះទើបធ្វើអោយនាងរិតតែឡើងកូដជាលំដាប់ បូកផ្សំសម្រស់រិតតែស្អាតជាងមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here