Miss Grand Italy 2023 ទើបគ្រងមកុដ កម្ពស់ខ្ពស់រហូតទៅដល់ 1.81cm

0

ដោយ៖ ផ្កាយ សំណាង
ប្រទេសកម្ពុជាទើបតែបាន រកឃើញម្ចាស់មកុដ ហ្រ្គេនថ្មីរបស់ខ្លួនក្នុងឆ្នាំ២០២៣ ដែលបានទៅលើ នាងកញ្ញា ដ៏ស្រស់ស្អាតឆ្លាតវៃ ភឹម ស្រីនោ តំណាងក្រុងភ្នំពេញ។ នៅពេលនេះ ប្រទេស អុីតាលី បានរកឃើញ ម្ចាស់មកុដ ដែលជាមីសហ្រ្គេន របស់ខ្លួនទៀតហើយ និងមានការរំពឹងថា ទទួលបានភាពលេចធ្លោ បន្តទៀតសម្រាប់ឱកាសឡើងជុំគ្នាប្រកួតលើឆាកអន្តរជាតិនាប្រទេសវៀតណាមខាងមុខ។

កញ្ញាឯករូបនេះ មានឈ្មោះថា Andrea Zanettin មានអាយុ២៤ឆ្នាំ កម្ពស់ ១ម៉ែត្រ ៨១ អាចនិយាយបាន៣ភាសា គឺ អុីតាលី អេស៉្បាញ និង អង់គ្លេស។ នាងជាតារាបង្ហាញម៉ូដ ជាអ្នករាំដ៍ជំនាញ ហើយបានក្លាយជាអ្នកចម្រៀងតាំងពីអាយុ៩ឆ្នាំមកម្ល៉េះ។ នេះជាទិន្នន័យសំខាន់ៗនៅក្នុងសិល្បៈដែលនាងមាន ដូចនេះបណ្តាស្រីស្អាតដែល ឈ្នះមកុដ នៅជុំវិញពិភពលោក ឃើញថាម្នាក់ៗ មានជំនាញខ្លាំងៗ គួរអោយចាប់អារម្មណ៍ និង មាន ប្រវត្តិតស៊ូការងារមិនអននោះឡើយ។

ចំណែកខាង កម្ពុជាយើងវិញ ដែលទើបតែរកឃើញ ម្ចាស់មកុដ កាលពីពេលថ្មីៗនេះឃើញថា ក៍មានប្រវត្តិតស៊ូ ជាមួយសិល្បៈ ពិសេសវេទិកា ប្រកួតបវរកញ្ញាមិនធម្មតាដែរ។ បែបនេះទើបគេសង្ឃឹមថា កញ្ញា ភឹម ស្រីនោរ និង មិនធ្វើអោយប្រជាជន និងអ្នកគាំទ្រមានការ ខកបំណងឡើយ ពេលហក់ចូលវេទិកា ប្រកួតប្រជែង លំដាប់អន្តរជាតិ ដែលធ្វើការប្រកួតធំ នៅក្នុងប្រទេសវៀតណាម នាពេលដ៍ខ្លីខាងមុខនេះ។