អតីត Miss Supranational Thailand 2019 ឈ្នះមកុដ Miss Universe Thailand 2023 ជាថ្មីម្ដងទៀត

0

ដោយ៖ ផ្កាយ សំណាង
ប្រទេសថៃ បានជ្រើសរើសបានម្ចាស់មកុដ ដ៏សំខាន់របស់ខ្លួន កាលពីពេលថ្មីៗនោះគឺ បវរកញ្ញា ចក្រវាឡ ថៃឆ្នាំ២០២៣ ។ ទាំងរូបសម្រស់ និង ចំណេះដឹង ពិតជាសាកសម្យណាស់ អ្នកដាក់ពិន្ទុភ្នែកមុតណាស់ ខណៈនាងក៏ធ្លាប់ជាម្ចាស់មកុដឯកនៅក្នុងកម្មវិធី Miss Supranational ពីមុនមក ហើយឥឡូវនេះ នាងនឹង បន្តបេសកម្មទៀតឆ្ពោះដំណើរទៅកាន់ ការប្រកួតកម្រិតពិភពលោក Miss Universe ។

Miss Universe Thailand Anntonia Porsild MUT31 NAKHON RATCHASIMA មានអាយុ 27 មកពីក្រុង Bangkok ។នាងមានមហិច្ឆិតា និង ការតស៊ូមកប្រកួតសារជាថ្មីទៀត ហើយនៅតែធ្វើបានល្អចុងក្រោយបានឈ្នះមកុដដ៏អស្ចារ្យ ទៅតាមបំណងប្រាថ្នា ក្រោមការទទួលស្គាល់ពីសំណាក់ប្រជាជនថៃដ៏ច្រើនលើសលុប។

ដោយឡែកចំពោះកម្ពុជាយើង ក៏កំពុងស្វែងរកម្ចាស់មកុដ នៃបវរកញ្ញាចក្រវាឡ របស់ខ្លួននាឆ្នាំនេះផងដែរ។ គេនឹងដឹងថានារីកម្ពុជា ម្នាក់ពិតជាសាកសមលើកមកុដ ដែលត្រៀមប្រកាសនៅខែកញ្ញាដើមខែឆាប់ៗនេះ និងចងដឹងថា ស្រស់ស្អាតបែបណាជាមួយវ័យឆ្លាតជាងគេ។

LEAVE A REPLY

Please enter your comment!
Please enter your name here