មិនត្រឹមតែស្អាតប្លែក និង ទាក់ទាញ តែឈុតប្រពៃណីបែបខ្មែរប្រណីតនេះបង្កប់អត្ថន័យតំណាងឱ្យ…

0

ក្នុងពិធីរាត្រីសមោស របស់សមាគមអភិរក្សដំរីអៃរាវត្តា កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២៣ ក្នុងចំណោមភ្ញៀវកិត្តិយស និង ភ្ញៀវជាច្រើនដែលចូលរួម គេក៏ឃើញ តារាសិល្បៈ របស់គ្រួសារតារាកម្ពុជា ដែលបានបង្ហាញខ្លួនចូលរួម សុទ្ធតែបានរំលេចឈុតដំរី ដែលតំណាងអោយដំរី អ៊ីកែវ ជាម្ដាយ និង ទេវី ជាកូនដំរី ដោយរំលេចរូបសម្រស់យ៉ាងស្រស់ស្អាតប្លែកភ្នែកផងដែរ។

នៅលើហ្វេសប៊ុកផ្ទាល់របស់តារាទាំងនោះ ក៏បង្ហោះពីឈុតដំរី ដែលស្លៀកយកទៅបង្ហាញ ដែលធ្វើអោយអ្នកលេងបណ្ដាញសង្គមមានការកោតសរសើរពីទឹកដៃផងដែរ។ ឈុតតំណាងអោយសត្វដំរីទាំងនោះ គឺជាការឧបត្ថម្ភដោយ ហាងកាត់ដេរបូរ៉ានិចកាត់ដេរ ដោយឈុតដំរីទាំងអស់ក៏ជាចូលរួមបំផុសអោយមានការលើកកម្ពស់ និង យកចិត្តទុកដាក់អោយកាន់តែខ្លាំង លើសត្វដំរី នៅក្នុងសមាគមដំរីអៃរាវត្តា។

អ្នកនាង ស្វែង សុជាតា បានបង្ហាញការចាប់អារម្មណ៍ថា ក្នុងនាមជាសិល្បការិនី គឺអ្នកនាងសប្បាយចិត្ត នៅពេលបានចូលរួមបំផុសអោយមានការយកចិត្តទុកដាក់លើសត្វដំរី ដោយអ្នកនាងថា ការបង្ហោះរូបភាពហើយភ្ជាប់នឹងអត្តសញ្ញាញបង្ហាញពីសត្វដំរី ក៏មិនខុសពីការចូលរួមបំផុសពីការយកចិត្តអោយកាន់តែខ្លាំងលើសត្វដំរីផងដែរ។

តារាសម្ដែង រ៉េតរ៉ូស បានអះអាងថា សប្បាយចិត្ត ដែលហាងបូរ៉ានិច បានជួយឌីហ្សាញឈុតអោយសិល្បករ ដោយបង្ហាញពីអត្តសញ្ញាណរបស់សត្វដំរី ដែលអាចអោយអ្នកស្រីចូលរួមបំផុសពីសត្វដំរីរបស់សមាគមបាន ហើយអ្នកស្រីក៏សប្បាយចិត្តណាស់ដែរ នៅពេលសត្វដំរីរបស់សមាគម កាន់តែទទួលបានការយកចិត្តទុកដាក់ច្រើនឡើងនាពេលចុងក្រោយ៕