លាង ឧត្ដម បកស្រាយរឿងជម្លោះដីធ្លី ​ក្រោយ​ចោទថាគ្រួសារលោកចង់បានដីសាលា

0

បន្ទាប់ពីមានការបង្ហោះថាគ្រួសាររបស់លោកត្រូវគេធ្វើបាប ដោយមានបំណងចង់រំលោភយកផ្ទះយកសម្បែងរបស់លោកនៅខេត្តកំពង់ចាម អ្នកលេងហ្វេសប៊ុសមួយចំនួនបានធ្វើការបញ្ចេញមតិថាការពិតមិនមានអ្នកណាបំពានលើដីធ្លីរបស់លោក និងគ្រួសារនោះទេ ប៉ុន្តែគឺគ្រួសារលោកទៅវិញទេ ដែលចង់បានដីសាលា ហើយមិនចង់ប្រគល់អោយវិញទើបនាំអោយមានចម្រូងចម្រាស់។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ លោកលាង ឧត្តម ដែលអះអាងថាខ្លួនគឺជាជនរងគ្រោះបានចេញមុខបកស្រាយ។

លោកទទួលស្គាល់ថាការពិតគ្រួសាររបស់លោក ពិតជាបានសាងសង់ផ្ទះសម្បែងលើជ្រុងមួយនៃវិទ្យាល័យបាធាយខេត្តកំពង់ចាមដើម្បីរស់នៅប្រាកដមែន ប៉ុន្តែហេតុផលនៃការសាងសង់នៅ គឺបណ្ដាលមកពីអតីតកាលគ្រួសារលោកគឺជាអ្នកចំណាកស្រុកមកពីទីរួមខេត្តកំពង់ចាម ហើយមិនមានលទ្ធភាពទិញដីធ្លីធ្វើនៅនោះទេ ទើបខាងសាលាដីអោយផ្នែកតូចនៃសាលា ដើម្បីអោយសង់ផ្ទះនៅ នៅពេលឪពុករបស់លោកបានផ្លាស់មកបង្រៀននៅវិទ្យាល័យបាធាយនោះកាលពីឆ្នាំ​​១៩៨៨ ជាថ្នូរនឹងអោយឪពុកលោក និងគ្រួសារលោកមើលខុសត្រូវក្នុងសាលាទាំងយប់ទាំងព្រលប់ ។ លោកថាក្រោយពីឪពុកចូលនិវត្តន៍នាយកសាលាចាស់បានសម្រេចប្រគល់ដីធ្លីដែលគ្រួសារលោកធ្លាប់រស់នៅ និងបានទាំងសង់ផ្ទះយ៉ាងសមរម្យផងនោះ អោយជាកម្មសិទ្ធិ ដោយមិនមានគម្រោងដកហូតនោះទេ ដោយសារទី១អាណិតគ្រួសារលោកអត់មានកន្លែងថ្មីរស់នៅ និងទី២ដោយសារតែគ្រួសារលោករស់នៅលើដីនោះយូរឆ្នាំមកហើយ និងមានគុណសម្បតិតក្នុងការបម្រើបក្សរដ្ឋាភិបាលទាំងគ្រួសារផង។ យ៉ាងណាក៏ដោយចម្រូងចម្រាស់បានកើតមានឡើងដោយសារតែនាយកថ្មី ដែលត្រូវសាច់ញាតិរបស់ឪពុកផង ដែលច្រណែនមិនចង់អោយគ្រួសារលោកទទួលបានដីផ្ទះនោះ បែរជាធ្វើការតវ៉ាមិនព្រមប្រគល់អោយក្រោយពីឡើងកាន់តំណែង ទើបធ្វើអោយលោក និងគ្រួសារលោកប្រឈមអស់កន្លែងរស់នៅ។ លោកអះអាងថានាយកវិទ្យាល័យថ្មី បានប្រើសិទ្ធិថាដីនោះមិនទាន់កាត់ចេញពីប្លង់របស់លាសា និងថាបើគ្រួសារលោកទទួលបានដីផ្ទះនោះជាកម្មសិទ្ធិ លោកក៏ត្រូវទទួលបានកម្មសិទ្ធិ​ជាចំណែក​​​មួយ​ដូចគ្នា​នឹង​​​​​គ្រួសារ​លោក​​​​នូវដីដែលជាប់ដី​របស់លោកដែរ​​ទើប​ព្រម អ៊ីចឹងហើយទើបខាងថ្នាក់លើមិនព្រមកាត់អោយតែម្ដង ដើម្បីកុំអោយចម្រូងចម្រាស់។ លោកថាសាច់ញាតិរបស់ឪពុកលោក ដែលបានក្លាយជានាយកវិទ្យាល័យថ្មីនោះ មិនមែនមិនដឹងថាដីផ្ទះដែលគ្រួសារលោករស់នៅតាំងពីឆ្នាំ៩០ជាង ត្រូវបាននាយកមុនៗប្រគល់អោយ និងបានទាំងអោយកាត់ប្លង់ផ្ដាច់ចេញពីសាលានោះទេ ប៉ុន្តែបណ្ដាលមកពីលោក និងគ្រួសាររស់នៅកន្លងមកមិនដែលកើតមានផលរមាស់ ទើបមិនបានធ្វើប្លង់កាត់ចេញ លុះដល់ពេលងចង់ធ្វើ ក៏មានការជំទាស់ពីនាយកឡើងថ្មី ដែលលោកដឹងថាកើតចេញពីការច្រណែននោះតែម្ដង។

លោកថានាយកឡើងថ្មី បានសម្រេចអោយលោក និងគ្រួសារបន្តរស់នៅលើដីនោះតែត្រឹមម្ដាយរបស់លោកនៅមានជីវិតប៉ុណ្ណោះ ទើបជារឿងដែលធ្វើអោយលោកស្មុគចិត្ត ដោយសារតែលោក និងគ្រួសារមានបំណងចង់បានតែកន្លែងនោះរស់នៅដោយមិនលក់ដូរតកូនតចៅប៉ុណ្ណោះ ជាថ្នូរនឹងការមើលថែសាលា និងបានទទួលការអនុញ្ញាតិពីសំណាក់នាយកមុនៗអោយរស់នៅស្របច្បាប់ដោយមិនយកវិញរួចទៅហើយ។ ម្យ៉ាងប្រសិនបើមិនមានការផ្ដល់សិទ្ធិអោយរស់នៅជាកម្មសិទ្ធិទេ គ្រួសារលោកក៏មិនអាចចំណាយលុយសង់ផ្ទះបានឡើងសមរម្យ មកទល់នឹងពេលនេះឡើយ។ លោកអះអាងថា​​​លក្ខណ្ឌរបស់គ្រួសារ​លោក បើ​​​​​ត្រូវបាន​ឆ្លង​​​ទៅដល់ថ្នាក់លើគេ​​ចែក​​​​​​​​​ដីនោះអោយយូរមកហើយ ប៉ុន្តែ​មកពីសំណើរ​​​​​​​​​ត្រូវបានរាំង​​ខ្ទប់​ ទើបមកទល់ពេលនេះ ស្រាប់តែមាន​​​​គម្រោង​​ដកហូត ​​ក្រោយពេល​​នាយក​​ថ្មី​​ក៏​ធ្វើទុក្ខបុកម្នេញ ហើយ​​​ឪពុកលោកដែលជាអតីត​គ្រូបង្រៀននៅទីនោះក៏​​​ទទួលមរណភាព។ លោកគ្រាន់តែ​ចង់​​សុំ​ទីតាំងនោះអោយ​គ្រួសារ​​បានរស់​​​​​ដោយ​មិនកំណត់​​​​​​ថា​​​ពេលម្ដាយស្លាប់​​​នឹង​អោយរើចេញ​​ប៉ុណ្ណោះ ទើបលោក​​​ឆ្អែត​ចិត្ត ដែល​​ខាង​នាយក និងគ្រូបង្រៀន​ភាគច្រើនបានឯក​​ភាព​ប្រគល់​អោយ​លែងរករឿងយូរ​​ណាស់មកហើយ ស្រាប់តែ​​​មកទើបតែសើរើ​​​​​​​ទាមទារ​​បណ្ដេញចេញុ៕