ពិបាករើសបន្តិចហើយ គណៈកម្មការញញឹមបិទមាត់មិនជិតក្រោយបេក្ខភាពទាំង25រូបបង្ហាញខ្លួនក្នុងវគ្គប្រកួតប្រជែងឈុតហែលទឹក

0


កាលពីរាត្រីថ្ងៃទី 07 ខែ សីហា ឆ្នាំ2023 កន្លងទៅថ្មីៗនេះកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិដ៏អស្ចារ្យ Miss Grand Cambodia 2023 បានបើកបង្ហាញនូវវគ្គប្រកួតឈុតហែលទឹកបន្តទៀតហើយដើម្បីស្វែងរកពិន្ទុដ័ស្វិតស្វាញជូនដល់បវរកញ្ញាដែលជាបេក្ខភាពទាំង25ខេត្តក្រុង។

ពីមួយវគ្គទៅមួយវគ្គកាន់តែក្ដៅគគុក ដោយបេក្ខនារីយើងគ្រប់ៗរូប គឺបញ្ចេញសមត្ថភាពមិនធម្មតាលើគ្រប់វិញាសារ សង្កេតឃើញម្នាក់ៗគឺមានការ update មិនថាការដើរ ការលេងទឹកមុខ និង ភាពទាក់ទាញរៀងៗខ្លួនដើម្បីអូសទាញប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ដែលជាហេតុធ្វើឱ្យគណៈកម្មការនៅក្នុងកម្មវិធី ពិបាកនឹងធ្វើការដាក់ពិន្ទុខ្លាំងមែនទែន ក្រោយឃើញពីសម្ថភាព។

យ៉ាងណាមិញ នៅក្នុងថ្ងៃប្រកួតឈុតហែលទឹករបស់កម្មវិធី Missgrand Cambodia 2023 នេះផងដែរ ក៏ទទួលបានការទិញសំបុត្រចូលទស្សនាផ្ទាល់ពីសំណាក់ហ្វេនៗដែលជាអ្នកគាំទ្របវរកញ្ញាទាំង25ខេត្តក្រុង ច្រើនកុះករពេញ hall ផ្សារទំនើប Aeon សែនសុខ។



LEAVE A REPLY

Please enter your comment!
Please enter your name here