នេះជាជោគជ័យថ្មីមួយទៀតហើយរបស់លោក ម៉ែន សីហា (Oliva Kong) ដែលជា professional designer ល្បីឈ្មោះមួយរូបរបស់ប្រទេសកម្ពុជា បានដឹកនាំ Model កម្ពុជា សរុប 26រូប ទៅដើបង្ហាញឈុតសម្លៀកបំពាក់ ខូលិកសិនអាពាហ៍ពិពាហ៍បែបហ្វេសសិនរបស់
KALKIN S/S Collection 2023 | The Royalty នៅក្នុងកម្មវិធី Vietnam International Junior Fashion Week នៅប្រទេសវៀតណាម។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រៅពីដើរបង្ហាញឈុតព្រះបាទ សូរ្យវរ្ម័នទី2 កាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិយ៉ាងអង្គអាច បង្ហាញដោយលោកផ្ទាល់ លោក Oliva Kong ក៏ទទួលបានពាន Best International Designer Award 2023 ក្នុងចំណោមអ្នកច្នៃម៉ូដមកពីបណ្ដាប្រទេសចំនួន9ប្រទេស និង ក្នុងចំណោមអ្នក Designer ទាំង22រូបផងដែរ ដែលនេះគឺជាជោគជ័យដ៏អស្ចារ្យមួយទៀតរបស់ជាតិខ្មែរយើង។
ខាងក្រោមនេះជាទិដ្ឋភាពនៃការបង្ហាញឈុតសម្លៀកពំពាក់យ៉ាងត្រជាក់ភ្នែកដែលជាការច្នៃដោយលោក Oliva។