ដោយ៖ ឧត្តម
អ្នកនាង សុគន្ឋ និសា បានសម្រេចចិត្តលាការងារសិល្បមួយរយៈវែង អាចនិងនិយាយបានថា ផ្អាកកិច្ចការសិល្បៈមួយរយៈធំ។ អ្នកនាងត្រូវបានមិត្តភក្តិក្នុងសិល្បៈទម្លាយថា និងចេញទៅសហរដ្ឋអាមេរិកសារជាថ្មី ដើម្បីបំពេញនូវបំណងមួយចំនួន ដែលគិតទុកយូរ ពេលនេះបានមកដល់។ ទោះបីសិល្បៈនៅតែល្បី និងមានការងារពេញដៃ បែបណាក៍អ្នកនាង នៅតែបង្ខំចិត្តលាអ្នកគាំទ្រ។
ក្នុងសប្តាហ៍នេះ និសា នឹងហោះទៅ អាមេរិកម្តងទៀតហើយ។ ជើងនេះ និសាហាក់ បីដូចជា មានពេលរស់នៅយូរ រហូតល្បីថា សុគន្ឋ និសា និងជម្រាបលាសិល្បៈតែម្តង។ ដោយសារតែ តារាស្រគត់ស្រគំនេះ បានបង្ហាញវត្តមានក្នុងកម្មវិធីចម្រៀង ហើយនិយាយលាបងប្អូនគាំទ្រគ្រប់វ័យទាំងអស់ ដែលចូលចិត្តរូបនាងតាំងពីដើម រហូតមកទល់ពេលនេះ។ មានការលេចឭថា ជើងនេះនិសា ប្រើពេលវេលាច្រើនខែ ដោយតាមដឹង អាចសម្ងំយកកូន ព្រោះល្មមសម សម្រាកដើម្បីពេលវេលា ខ្លួនឯង និងស្វាមីយកអារម្មណ៍ល្អ បំពេញបំណងក្នុងគ្រួសារ។ កត្តាការងារបានបង្អាក់ដំណឹងយកកូនខណៈវ័យក៏ច្រើន។
ម្យ៉ាងនិសា ស្វាមីពិតជាចង់បានកូនហើយ កូនត្រូវតែមានសញ្ជាតិអាមេរិកដូចឪពុក។ បើទោះបី យ៉ាងណា អ្នកគាំទ្រនៅតែរង់ចាំវត្តមាន តារាដ៍ល្បីរូបនេះ វិលមកវិញ ជួបអ្នកគាំទ្រហើយមិនបោះបង់សិល្បៈ ក្រោមការតស៊ូ។ មហាជន នៅតែគាំទ្រសំឡេង ដ៍ពិរោះស្រទន់ក្នុងចិត្តអ្នកស្តាប់ទើបមិនចង់ឭពាក្យថា លាឈប់។