ញ៉ន ពុធម៉ានីន MPC19 ដែលគេស្គាល់ថាគឺជាកូនស្រីបង្កើតរបស់អតីតតារាសម្ដែងអ្នកនាងមី ស៊ិនយ៉ា ឃើញថានាងគឺជាបេក្ខភាពជើងខ្លាំងមួយរូបក្នុងចំនោមបេក្ខភាពជើងខ្លាំងជាច្រើនទៀតក្នុងកម្មវិធី Miss preteen International Cambodia 2023 ។នៅវគ្គផ្ដាច់ព្រ័ត្រឃើញថានាងបានបញ្ចេញសមត្ថភាពយ៉ាងជឿជាក់តែម្ដងលើឆាកហើយទាក់ទាញអ្នកគាំទ្រនៅក្នុងកម្មវិធីនោះបានយ៉ាងច្រើនកុះករតែម្ដងដោយមានការហ៊ោកញ្ជៀវនិងលើកទឹកចិត្តដល់នាងជាខ្លាំង ហើយកាន់តែពិសេសនោះឃើញថានាងបានដណ្ដើមបានពានMiss Healthy skin នៅក្នុងកម្មវិធីផងដែរ។
ត្បិតតែនាងមិនបានចូលTOP ណាមួយនៅក្នុងកម្មវិធីនេះក៏ពិតមែនប៉ុន្តែនាថាពិតជាមានមោទនភាពខ្លាំងណាស់ដែលបានឈានមកដល់ចំណុចមួយនេះហើយបានប្រកួតជាមួយនឹងបេក្ខានារីឆ្នើមៗពូកែជើងខ្លាំងជាច្រើនរូបផងដែរ។ ម៉ានីន បន្តទៀតថាការបរាជ័យលើកនេះមិនមែនជាឧបសគ្គសម្រាប់នាងទេ តែនាងនឹងយកបទពិសោធន៍និងតិចនិចដែលធ្លាប់បានប្រកួតនៅក្នុងកម្មវិធីមួយនេះទៅបំពេញចន្លោះប្រហោងដែលនាងមសនការខ្វះខាត់ ព្រោះថាវិស័យរបស់កញ្ញាគឺជាបំណងប្រាថ្នារបស់នាងតាំងពីតូចតែម្ដង។
នាងនៅតែរំពឹងថានៅថ្ងៃណាមួយនឹងក្លាយទៅជាបញ្ញាតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិផង។