អ្នកម្ដាយវ័យក្មេង ងិន ម៉ារ៉ាឌី គ្រងឈុតស សមាធិនាឱកាសចូលទានវស្សា

0

ដោយ៖ ឧត្តម
អតីត បវរកញ្ញា ចក្រវាឡកម្ពុជា ២០២១ ងិន ម៉ារ៉ាឌី បានសម្រេចចិត្ត គ្រងឈុតសបួសជាដូនជី សម្រាកអោយស្ងប់ចិត្ត រៀនសមាធិ នៅទីអារាមមួយ។ អ្នកនាងបាន រៀបចំខ្លួនជាដូនជី ចំឱកាសចូលទានព្រះវស្សា ហើយការគិតបែបនេះ ដើម្បីអោយបានជ្រះថ្លាចិត្ត ទាន់ឱកាសកំពុងតែមកដល់។

មកទល់ពេលនេះ ងិន ម៉ារ៉ាឌី បានរៀបការ ប៉ុន្មានខែមកហើយ ដោយនាងមានស្វាមីជា អាណិកជន អាមេរិក។ រ៉ូហ្សាឬ ម៉ារ៉ាឌី និងបន្ត នៅកម្ពុជាមួយរយៈសិន រង់ចាំស្វាមីរត់ការឯកសារ ដើម្បីធានាចេញទៅរស់នៅ អាមេរិកបានជុំគ្នាកសាងអនាគតថ្មី។ឯវិស័យបវរកញ្ញានាង នៅតែចងចាំ។នាងនៅបន្តចូលរួម ការអញ្ជើញ ទៅកម្មវិធីសិល្បៈផ្សេងៗ។

ការគ្រងឈុតសបែបនេះ ជាពេលវេលាមួយ ដែលនាងចង់មានយូរមកហើយ ដើម្បីស្ងប់ចិត្តស្ងប់ អារម្មណ៍ ព្រោះកន្លងមកនាង មានការងារច្រើន និងសម្ពាធមួយចំនួន បើទោះជានាង អាចមានស្នាម ញញឹម អោយមហាជនបានឃើញបែបណា។ ទាន់ឱកាសផ្តល់ ទើបសម្រេចចិត្ត និងចង់ផ្សារភ្ជាប់ និស្ស័យទៅកាន់ពុទ្ឋសាសនា ដែលកូនខ្មែរ តែងតែគោរពជាប្រចាំ។