ក្រោយបើកចំហរមុខគូស្នេហ៍ល្បី អុី វ៉ា គ្រោងចូលរោងការឆ្នាំក្រោយ

0

ដោយ ៖ ផ្កាយ សំណាង
មានការទម្លាយអោយដឹងថា កញ្ញាអុី វ៉ាដែលបិទបាំងស្នេហា ជានារីចិត្តរឹងនោះ កំពុងមានសញ្ញា ថ្មីដោយត្រូវគេបង្ហើបថានាងអាចនឹងចូលរោងការនៅអំឡុងឆ្នាំ២០២៤ ខាងមុខនេះ។ ដំណឹងនេះធ្វើអោយ ហ្វេនៗកំពុងសួរនាំគ្នាមែនឬមិនមែន ដោយសារតែអុី វ៉ា ពូកែលាក់ស្នេហ៍ ហើយកម្រនិងបើទម្លាយស្នេហាប្រុសឈ្មោលអ្វីអោយគេដឹងនោះឡើយ។

មានគេបានបង្ហើបថាអ្នកចម្រៀងវ័យ៣១ឆ្នាំរូបនេះមាន ភាគ រយខ្ពស់ ក្នុងការរៀបការ ជាមួយលោកលី សេងហួត នៅឆ្នាំ២០២៤ ខាងមុខនេះដែល ចំណុចសំខាន់នោះមិនមែនតែឪពុកស្រីនាថ លោកអ៊ូ វ៉ាវ ដែលចង់ឃើញកូនស្រីលោក ក្រាបផ្ទឹមនៅពេលនោះទេ តែឪពុកម្ដាយខាងប្រុសដែលគេដឹង ថាជា អ្នកមាន ទ្រព្យស្ដុកស្ដមនោះ ក៏ចង់ឲ្យលោកហួរ រៀបការនៅឆ្នាំក្រោយនេះដែរ។

ព្រោះថាកាលពីថ្ងៃទី២៥ ឧសភា  ឆ្នាំ២០២៣ ប្អូនប្រុសម្ចាស់ក្លឹបបាល់ទាត់រូបនេះគឺលោកលី សេងថៃ ក៍បានការប្រពន្ធមុនបងប្រុសរបស់គេ ទៅហើយហេតុនេះនៅឆ្នាំ២០២៤ នេះគឺត្រូវដល់វេនលោកហួ វិញម្ដង បន្ទាប់មានព័តមានថា លោក និងអ៊ីវ៉ា បានក្លាយ ទៅជាគូដណ្ដឹងនិងគ្នាទៅហើយតាំងពី មុនអ្នកទាំងពីរបណ្ដើរគ្នាឡើងសែន កួចចងដៃថ្ងៃមង្គលការប្អូនលោកហួរ ម្លេះ។

យ៉ាងណាគេនៅ រង់ចាំអ៊ុតមើលលទ្ឋផលថាតើ តារាស្រីជួរ មុខរបស់សាន់ដេរ រូបនេះ នឹងរៀបការមែន ដូចការលើកឡើយឬអត់។