ដោយ ៖ ឧត្តម
អ្នកនាង ទេព កញ្ញា ដែលជាតារាសម្តែង បង្ហាញតាមរឿងភាគ និងចម្រៀង ខារ៉ាអូខេ កំពុងជួបបញ្ហាទុកធ្ងន់ ដោយសារស្រាប់តែបាត់បង់ស្វាមីជា ស្រឡាញ់ភ្លាមៗទាំងមិនឈឺអ្វីខ្លាំងពីមុនមក។ នាងពេលនេះបានក្លាយជាស្ត្រីមេម៉ាយ កូនកំពុងតូច ទាំងកំពុងត្រូវការមើលថែពីអាណាព្យាបាល។ នេះជាភាពស្លុតចិត្តមួយ ស្ទើរស្មានមិនដល់ ព្រោះស្វាមីនាង ពេញស្រឡាញ់នាង និង កូនថែមទាំងមានផែនការ រស់នៅអាមេរិកជាមួយគ្នា។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គម របស់ តារាសាច់ស រូបនេះសរសេរថា « បងទៅចោលអូននិងកូនរហូតហើយ ពិតជាលឿនពេកហើយបង ទើបតែខលមកប្រពន្ធហើយកូនសោះ បងអើយបង បើមានជាតិក្រោយពិតសូមកុំអោយបងអភ័ព្វដូចជាតិនេះទៀត »។
បញ្ហាពិបាកទទួលយកនេះធ្វើអោយ មានអ្នកខមមិនសួរនាំ ដើនហេតុអ្វីបង្កអោយ ស្វាមី លាចាកលោកលឿន ហើយខ្លះចូលរួមរំលែកទុក្ខ ចំពោះទេព កញ្ញា ដែលពិបាកទទួលយកភ្លាមៗ ខណៈនៅជើងមេឃម្នាក់ម្ខាង។