រំដួលលិចទឹក បង្អួតអរិយធម៌ខ្មែរ គួរឲ្យស្ញប់ស្ញែងលើទឹកដីថៃ

0

កាលពីរសៀលថ្ងៃទី១៧ វិច្ឆិកាមុននេះបន្តិច ប្រទេសថៃបានប្រារព្ធពិធីបង្ហាញស្នាដៃសូត្រជាទ្រង់ទ្រាយធំគួរសម នៅផ្សារទំនើបធំមួយក្នុងខេត្តសុរិន្ទ ប្រទេសថៃ ដោយតារាពីកម្ពុជា២រូប គឺកញ្ញា វណ្ណា វត្តី និង រំដួលលិចទឹក ក៏ត្រូវបានអញ្ជើញអោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នោះដែរ។ អ្វីដែលគេកត់សម្គាល់ គឺកញ្ញា រំដួលលិចទឹក តំណាងអោយ«គ្រួសារតារាកម្ពុជា» បានធ្វើឲ្យថៃស្ងប់ស្ញែងយ៉ាងខ្លាំង ជាមួយនឹងការបង្អួតក្រសែភ្នែក និងចំណាប់អារម្មណ៍ជនជាតិថៃ ជាមួយនឹងការបង្ហាញអរិយធម៌ប្រាសាទតោ នៅសំបូរព្រៃគុហ៍ និងបានបកស្រាយបទចម្រៀងដែលមានន័យថា អង្គរជារបស់ខ្មែរ។

ក្រោយការបង្ហាញម៉ូដ កញ្ញារំដួលលិចទឹក ត្រូវបានពិធីការិនីថៃជជីកសួរហើយជជីកសួរទៀត ពីអត្ថន័យសំលៀកបំពាក់ក្នុងសម័យរាជធានីឥសាន្តបុរៈនៅសំបូរព្រៃគុហ៍នោះ ដោយកញ្ញា ក៍បានរៀបរាប់អោយដឹងពីអរិយធម៍ជាច្រើនអោយថៃបានស្គាល់ ក្រោមការបកប្រែពីសំណាក់រាជិនីកន្រ្ទឹម អ្នកនាង រិន រ័កដា ដែលមានដើមកំណើតជាខ្មែរ។ កញ្ញាបានធ្វើថៃទះដៃកោតសរសើរ និងសុំថតគួរអោយសរសើរ ជាមួយនឹងគំនិតច្នៃប្រឌិតមួយឈុតនោះ។ អ្វីដែលគេកាន់ស្ងប់ស្ញែងចំពោះការបង្ហាញខ្លួនរបស់នាងទៅទៀត គឺនាងបានបកស្រាយបទចម្រៀងបង្ហាញពីអរិយធម៌រុងរឿង ដែលមានអត្ថន័យថា ប្រាសាទអង្គរជារបស់ខ្មែរ ដែលមិនខុសពីបង្អូតជនបរទេស អោយកាន់តែមើលឃើញពីតម្លៃរបស់ខ្មែរ។

សូមទស្សនា ឈុតខ្លះៗរបស់រំដួលលិចទឹក លើទឹកដីថៃ៖