ដោយ៖ ផ្កាយ សំណាង
តារាចម្រៀងជាប់ឈ្មោះជា តារាចម្រៀង ជាភាសា អង់គ្លេសបាន កម្រិតល្អ សុខ សីឡាលីន បាន កំពុងបន្តក្តាប់យកភាពល្បីល្បាញ មួយរយៈចុងក្រោយនេះ។ កញ្ញា ស្រអែមខ្មៅ រូបនេះ ទទួល បានឱកាសធ្វើជាគ្រូបង្វឹកមក នាងកាន់តែមានឥទ្ឋិពលខ្លាំងលើ បច្ចេកទេសដាក់ពិន្ទុៈ ទឹកដមសំឡេង។ ដូចនេះហើយ អ្នកប្រកួតរមែង មានការបុកពោះខ្លាចភ្លាត់ស្នៀតធ្វើអោយមេប្រយោគរូបនេះ មិនពេញចិត្ត។
មានភាពខ្លាំង លើកម្រិតដាក់ពិន្ទុៈលើការ ប្រឡង ចេះខមមិន ចំទិសដៅ តែសុខ សីឡាលីន បាន ត្រូវគេមើលឃើញថា នាងហាក់បន្តមិនជោគជ័យទាល់តែសោះ លើវិថីស្នេហា។ នាងរមែងតែងតែ មិនទាន់ហ៊ានសម្រេចចិត្តលើ បុរសណាផ្តេសផ្តាស់ឡើយខ្លាច មិនយល់ចិត្ត មានតែពាក្យប្រចណ្ឌ។ ជារឿយៗ ឡាលីន រមែងត្អូញម្តងម្កាល ខ្វះអ្នកថែបេះដូង ដែលមានន័យថា នាងចង់បានអ្នកល្អ មកមើលថែរដូច នារីទូទៅ។
មិត្តអ្នកសិល្បៈ បន្តរំពឹងថា សុខ សីឡាលីន អាចរកបាន បុរសពិត ប្រាកដ ចូលក្នុងឆាកជីវិត ដើម្បីជួយដឹកដៃគ្នារៀបចំជីវិតគូស្រករអោយល្អ ដោយមិនចង់ជាប់ឈ្មោះ ស្នេហាមិនសមប្រកប នាំពិបាកចាយមាត់អ្នកដ៍ទៃម៉ៃ នារីសិល្បៈ។