កៀកវេលាផ្ទេរមកុដ ពេជ្រ វត្តីសារ៉ាវឌ្ឍី កាន់តែលេចធ្លោបេក្ខភាពក្រោយៗពិបាកយកឈ្នះសម្រស់

0

ដោយ ៖ ផ្កាយ សំណាង
មកទល់ពេលនេះ ពេជ្រ វត្តី កំពុងតែពេញបន្តជះសម្រស់សោភា តាំងពីបញ្ចប់ការងារនៅ ប្រទេសថៃមក។ ពេលនេះ នាងនៅតែជះដោយភាពបុិនប្រសព្វ ក្នុងការលេងខ្លួនថតរូប តាមស្ទីលប្លែកៗយ៉ាងប្រណិតនេះបានសមជា បវរកញ្ញា កម្រិតអន្តរជាតិដែលរើសដោយភាពច្បាស់លាស់។

គេកំពុងតាមដានថា ក្រោយពេល វត្តី ចប់ការងារផ្នែក Grand ទៅ ថាតើសិស្សប្អូនដែលបានមកុដពីនាងនោះអាចធ្វើអោយល្អដូច វត្តី បានទេ ហើយសាងប្រវត្តិសាស្ត្របានទៀតទេ អោយគេស្គាល់កម្ពុជា។ បន្ទាប់ពីក្លាយជាបវរកញ្ញាលំដាប់អន្តរជាតិមក វត្តី កាន់តែលេចធ្លោ ហើយសម្បូរកិច្ចការងារធ្វើពេញដៃ ទាំងថតរឿងក្នុងស្រុក និងក្រៅស្រុក។ គេរំពឹងថា សិស្សប្អូននឹងធ្វើបានល្អ ដូចនាងអោយគេមើលឃើញ ពីភាពឆ្លាតវៃ របស់បវរកញ្ញាកម្ពុជា។