តារាកិត្តិយសល្បីៗ បង្ហាញខ្លួនថ្ងៃសម្ភោធភាពយន្តរឿង «ខ្មោចចូល»

0

កាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៣ ផលិតកម្ម LD បានបញ្ចេញភាពយន្តមួយរឿងទៀតហើយ ដើម្បីដាក់បញ្ចាំងលក់សំបុត្រគ្រប់រោង នៅតាមរោងកុន ដោយស្នាដៃថ្មីនេះ ផលិតករ និង តួសម្ដែងសុទ្ធតែមានក្ដីរំពឹងថានឹងជោគជ័យនៅលើទីផ្សារ។ នៅក្នុងថ្ងៃដ៏ពិសេសនេះផងដែរ វត្តមានតារាកិត្តិយសល្បីៗជាច្រើនរូបបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ និង ទស្សនាភាពយន្តបានមុនគេ មុននឹងភាពយន្តធ្វើការចាក់បញ្ចាំងផងដែរ។

លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករ បានអះអាងថា នេះគឺជាភាពយន្តមួយ ដែលលោកបានលើកឡើងនូវអបិយជំនឿជាច្រើនរបស់ខ្មែរ និង ស្នើអោយមានការជួយលើកទឹកចិត្តអោយបានច្រើន សម្រាប់ស្នាដៃភាពយន្តខ្មែរ ដែលលោកបានផលិត។ ក្នុងនាមជាអ្នកផលិតស្នាដៃរាប់មិនអស់ អោយទទួលជោគជ័យ លោកជឿជាក់ថា ស្នាដៃមួយនេះ ក៏មិនចាញ់ស្នាដៃល្អៗកន្លងមកផងដែរ ជាពិសេសអ្នកចូលចិត្តទស្សនាស្នាដៃភាពយន្តរន្ធត់ៗ។

ក្នុងនោះលោកក៏សរសើរចំពោះសមត្ថភាពរបស់តួសម្ដែងនីមួយៗផងដែរ។ លោកក៏ថ្លែងអំណរគុណផងដែរ ដែលក្នុងថ្ងៃប្រកាសដាក់បញ្ចាំងនោះ គឺមានតារាៗ និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួម។

លោកថា អ្នកចង់ដឹងថាសាច់រឿងទាំងមូល បង្កប់ដោយជំនឿ និង ភ័យរន្ធត់បែបណា គឺអាចមកទស្សនាគ្រប់រោងបាន ក្រោយពីការប្រកាសដាក់បញ្ចាំងនេះ។