ស្រីស្អាត វ៉ាឌី ភាលី យកឈ្នះបេះដូង Coach សោភា ឱ្យបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត

0

អត្ថបទ៖ ផ្កាយ សំណាង
ការប្រកួត the voice Cambodia រដូវកាលទី៣ កំពុងទទួលបានការទាក់ទាញ និងតាមដានខ្លាំងពីសំណាក់ អ្នកលេងបណ្តាញសង្គម។ មកដល់ពេលនេះ កម្មវិធីលំដាប់ពិភពលោក បានចូលដល់វគ្គ the battles សហ្តាហ៍ទី២ ហើយក៍បានរកឃើញជើងខ្លាំង តាមក្រុមនីមួយៗរបស់ខូច ដែលជាគ្រូបង្វឹកផងដែរ។

យ៉ាងណាមិញ នាវគ្គ the battles ជាការកត់សម្គាល់កូនក្រុមពេជ្រ សោភា កញ្ញា រ៉ាឌី ភាលី បានយកឈ្នះដៃគូប្រកួតជាមួយគ្នា បានយ៉ាងជោគជ័យ។បន្ទាប់ពី ស្រែកច្រៀងចម្រៀងមួយបទ មានចំណងជើងថា «នឹកគេស្ទើរស្លាប់ខ្លួន»ដែលម្ចាស់បទ ជា អ្នកនាង សាន ស្រីឡៃ។ ភាលីបានបញ្ចូលអារម្មណ៍ បានយ៉ាងល្អ ទៅតាមអត្ថន័យ អមដោយទឹកដមសំឡេងពិរោះ ។ម្ល៉ោះហើយទើប រុញអោយគ្រូបង្វឹក ពេជ្រ សោភា មើលឃើញ រហូតពេញចិត្តបន្តដំណើរដឹកដៃទៅជាមួយទៀត ដើម្បីចង់ដឹងថាទៅមុខភាលីអាចឆក់ អារម្មណ៍មហាជនល្អទៀតទេ។

គួរបញ្ជាក់ថា រ៉ាឌី ភាលី ជាប្អូនស្រី របស់តារាសម្តែង ល្បីឈ្មោះគួរសម គឺ រ៉ាឌី ភាលីង ដែលបានបាតើមុខច្រើនឆ្នាំ។ បើនិយាយពីភាលីវិញ បានតស៊ូកើការច្រៀងនេះយូរឆ្នាំ ដើម្បីស្វែងរកពន្លឺល្បី។ពេលនេះបំណងដែលចង់បាន កំពុងជះដោយពន្លឺបណ្តើរៗហើយ តាមរយៈសមត្ថភាព ធ្វើអោយគេស្គាល់ ក្នុងការប្រឡងthe voice Cambodia រដូវកាលទី៣ ។