អត្ថបទ៖ Neath
កាលពីព្រឹកថ្ងៃទី 23 កក្កដា ឆ្នាំ2023 ថ្មីៗនេះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុងក្រុង និង នៅតាមបណ្ដាខេត្ត បាននាំគ្នាសម្រុកចូលទៅកាន់ការិយាល័យបោះឆ្នោតតាមភូមិឃុំរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំដើម្បីបំពេញតួនាទីជាពលរដ្ឋក្នុងការសម្រេចជ្រើសតាំងតំណាងរាស្ត្រនាអាណត្តិទី7នេះ។ ក្នុងនោះផងដែរបងប្អូនសិល្បករ សិល្បការិនីប្រចាំប្រទេសកម្ពុជាយើងក៏បានបង្ហាញវត្តមានយ៉ាងសកម្មនៅតាមមណ្ឌលរៀងៗខ្លួន ព្រមទាំងបង្អួតរូបភាពពាសពេញបណ្ដាញសង្គមបង្ហាញឆន្ទៈ និង តួនាទីក្នុងនាមជាកូនខ្មែរដើម្បីចូលរួមនៅក្នុងថ្ងៃបោះឆ្នោតនេះបងដែរ។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ ប្រព្រឹត្តធ្វើឡើងចំនួន១ថ្ងៃ គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានការិយាល័យទូទាំងខេត្តក្រុងសរុបចំនួន២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ ហើយការបោះឆ្នោតអាណត្តិទី៧នេះក៏មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕