អត្ថបទ៖ ផ្កាយសំណាង
បវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ២០២២ ហង្ស ម៉ានីតា នឹងខកខាន បង្ហាញវគ្គ ប្រគល់មកុដ អោយសិស្សប្អូន ជំនាន់ក្រោយ នាកម្មវិធីប្រកួត MUC2023។ នេះក៍ដោយសារតែគេយល់ថា មានការផ្លាស់ប្តូរមេកើយកម្មវិធីថ្មី មុនអ្នកគ្រប់គ្រង ជាមនុស្សដែលនាង គោរព ខណៈឥឡូវ គ្រប់គ្រង និងទិញសិទ្ឋ បានដោយ ក្រុមហ៊ុន មហាហង្សទៅវិញ។
យ៉ាងណា ហង្ស ម៉ានីតា បវរកញ្ញាដ៍ស្រស់សោភា និង ស្អាតរូបនេះ ពិតជាមិន មានវត្តមានឡើយ គឺគ្រប់សកម្មភាព ប្រកួត ដើមទី រហូតបញ្ចប់។ អ្វីៗ ថ្មីៗ ជាការតាមមើលបេក្ខជន ពីសំណាក់ អ្នកកាន់ថ្មីទាំងអស់។ រីឯតួនាទីឡើង ទៅបំពាក់មកុដ របស់នាង ម៉ានីតា អាចនឹង លេចឡើង នៅអំឡុងឆ្នាំ២០២៤ ខាងមុខ ហើយក៍លេចឭថា កម្មវិធីខាងលើ អាចនិងមានហាងពេជ្រ កំពុងល្បីឈ្មោះមួយ ចូលមកចែចូវ ជំនួសមហាហង្សវិញ។ ប្រការនេះ មានការតាមដានខ្លះដែរ ប្រសិនបើប្រែប្រួលនោះ ។
គេនៅតែចាំមើលថា នារីកម្ពុជា ដួងណា អាចក្លាយជាម្ចាស់មកុដ ចក្រវាឡ កម្ពុជា ឆ្នាំ២០២៣ ហើយ បានឱកាស បន្តដំណើរ ចេញទៅប្រកួត ក្រៅប្រទេស ដើម្បីដណ្តើមភាពលេចធ្លោ។