រាជីនីកន្រ្ទឹមល្បីល្បាញរបស់ថៃ ប្រកាសថា កន្រ្ទឹមជារបស់ខ្មែរ

0

ក្នុងពិធីឡើងផ្ទះកន្រ្ទឹម អមដោយពិធីថ្វាយគ្រូ និងការសម្ដែងសិល្បៈចម្រុះពីរប្រទេសកម្ពុជា និងថៃ យ៉ាងគគ្រឹកគគ្រេង នៅតំបន់ត្រាវកុត ខេត្តសៀមរាប កាលពីថ្ងៃទី១៦ វិច្ឆិកា អ្នកនាង រិន រ័កដា ដែលរដ្ឋមន្ត្រីក្រសួងព័ត៍មាន លោក ខៀវ កាញ៉ារីទ្ធអោយឈ្មោះថា រាជិនីកន្រ្ទឹម និងជាតារាកន្រ្ទឹមល្បីល្បាញរបស់ថៃ បានអះអាងថា កន្រ្ទឹមគឺជារបស់ខ្មែរប៉ុណ្ណោះ។ អ្នកនាងថា ហេតុផលដែលកន្រ្ទឹម ត្រូវបានល្បីល្បាញក្នុងប្រទេសថៃជាង គឺដោយសារតែបងប្អូនខ្មែរភាគច្រើនដែលជាអ្នកអភិរក្សកន្រ្ទឹម បានក្លាយជាជនជាតិលើទឹកដីថៃ ក្រោយពេលទឹកដីសុរិន្ទក្លាយជារបស់ថៃប៉ុណ្ណោះ។

អ្នកនាង រិន រ័កដា ដែលគេស្គាល់ថាតារាកន្រ្ទឹមល្បីល្បាញនៅសុរិន្ទ បានថ្លែងជនជាតិដើមខ្មែរ រស់នៅខេត្តសុរិន្ទ ប្រទេសថៃ ប្រឹងប្រែងអភិរក្សកន្រ្ទឹមខ្លាំងណាស់ ដោយក្រៅពីរួបរួមគ្នាចងក្រងសិល្បករផ្នែកកន្រ្ទឹមទាំងនៅកម្ពុជា និងនៅសុរិន្ទ បង្កើតជាផលិតកម្ម ដើម្បីអភិរក្សសិល្បៈកន្រ្ទឹមមិនអោយបាត់បង់អ្នកនាង ក៍បានចំណាយថវិកាប្រមាណជា២០ម៉ឺនដុល្លារ សង់ផ្ទះកន្រ្ទឹមនៅត្រាវកុត ខេត្តសៀមរាប ដើម្បីអភិរក្សកន្រ្ទឹមរបស់ខ្មែរនោះផង។ អ្នកនាងថា ផ្ទះកន្រ្ទឹម សង់ឡើងដើម្បីទុកជាកន្លែងសិក្សា និងបង្ហាត់បង្ហាញសិល្បៈកន្រ្ទឹម ដែលមានតួនាទី ដូចគ្នានឹងសារមន្ទីរកន្រ្ទឹម និងជាសាលាបណ្ដុះបណ្ដាល ទើបអ្នកនាងសម្រេចធ្វើពិធីឡើងធំកាលពីថ្ងៃទី១៦ វិច្ឆិកា ដោយក្រៅពីធ្វើពិធីថ្វាយគ្រូធំដុំ ក៍មានការប្រគំតន្ត្រីកន្រ្ទឹមនាយប់នោះ។ អ្នកនាងថា កន្រ្ទឹមមិនមែនជារបស់ជនជាតិថៃទេ គឺជាកម្មសិទ្ធិរបស់ខ្មែរពិតប្រាកដ ប៉ុន្តែបណ្ដាលមកពីជនជាតិខ្មែរលើនៅសុរិន្ទ ដែលបច្ចុប្បន្នគឺជាទឹកដីថៃ ទើបបងប្អូនខ្មែរមួយចំនួន យល់ថា កន្រ្ទឹមជារបស់ថៃ។ អ្នកនាងថា ដោយសារតែចង់អភិរក្សសិល្បៈកន្រ្ទឹមអោយពិភពលោកដឹងថា សិល្បៈនេះជារបស់ខ្មែរ ទើបអ្នកនាង និងសិល្បករកន្រ្ទឹមស្ទើរទាំងអស់នៅសុរិន្ទរួមគ្នា ធ្វើផ្ទះកន្រ្ទឹមនៅត្រាវកុតនោះឡើង ដោយនឹងរៀបចំគ្រូកន្រ្ទឹមៗជើងចាស់ អោយមកបង្ហាត់ដល់ជនជាតិខ្មែរ អោយបានយល់ដឹងពីកន្រ្ទឹម ដើម្បីអោយសិល្បៈមួយនេះ នៅតែត្រូវបានរក្សាក្នុងផ្នត់គំនិតជនជាតិខ្មែរ។

ជាមួយនឹងការទម្លាយអោយដឹងរបស់សិល្បការិនី ដែលបានទទួលងារពីរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាថាជា រាជិនីកន្រ្ទឹម បានធ្វើអោយជនជាត់ខ្មែរកណ្ដាលភ្ញាក់ខ្លួនក្រញ៉ាងតែម្ដង ជាពិសេសអ្នកធ្លាប់យល់ថា កន្រ្ទឹមមិនមែនជារបស់ខ្មែរទេ ដោយខ្លះយល់ថាគឺជារបស់ជនជាតិថៃ ព្រោះតែកន្រ្ទឹមនៅសុរិន្ទប្រទេសថៃរីកចំរើនខ្លាំងនោះ។ អ្នកនាង រិន រ័កដា បញ្ជាក់ថា អ្នកនាងនឹងប្រមូលតារាខ្មែរកណ្ដាលអោយចូលរួមអភិរក្សចង្វាក់កន្រ្ទឹមខ្មែរអោយបានច្រើន ដោយនឹងបន្តផលិតបទចម្រៀងកន្រ្ទឹម និងផ្សព្វផ្សាយអោយបរទេសដឹងថា កន្រ្ទឹមមិនមែនជារបស់ជាតិសាសន៍ណាទាំងអស់ តែជារបស់ខ្មែរសុទ្ធសាធ តាំងពីទឹកដីសុរិន្ទ មិនទាន់ក្លាយជាទឹកដីថៃ។ ក្នុងពិធីនោះ គេឃើញមានការប្រគំសិល្បៈ និងសម្ដែងរបាំ ពីសិល្បករល្បីៗមកពីសុរិន្ទ និងពីភ្នំពេញ ដល់យប់ជ្រៅ។

គួរបញ្ជាក់ថា សពលោកតា ប្រាជ្ញ ឈួន ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងវត្តបទុមវតី រាជធានីភ្នំពេញក្នុងពេលនេះ។