នាង ដាវីន បង្ហាញមុខគូស្នេហ៍ធ្វើអោយហ្វេនៗខកចិត្ត

0

អត្ថបទ: ឧត្តម
អតីត បេក្ខភាពដ៍លេចធ្លោ ខេមបូឌាអាយឌល រដូវកាលទី៤ ចូលវគ្គផ្តាច់ព្រ័ត្រ នាង ដាវីន បានធ្វើអោយ អ្នកលួចស្រឡាញ់ជាច្រើនខកចិត្ត ស្អិតទ្រូង មិនតិចទេ បន្ទាប់ពីព្រមបង្ហោះសារជាមួយនារីម្នាក់ថា ជាម្ចាស់ចិត្ត។ ពេលនេះ បុរសរាងតូច នាងដាវីន ដែលមុនផ្ទុះខ្លាំង ជាគូស្នេហ៍ លិបល ជាមួយ គ្រូពេទ្យ សុឹម ច័ន្ទពន្លឺ នោះបានលាងជម្រះ ហើយឆាប់ៗ ខាងមុខ ដាវីន និងរៀបការ មានប្រពន្ឋ រៀបចំអនាគតថ្មី ទាំងសិល្បៈកំពុងលេចធ្លោទៅមុខ។

នាង ដាវីន បាន បង្អោះសារ វែង បន្ដិចថា «លព្រមទទួលយកអ្វីដែលជាខ្ញុំ ។មិនថាថ្ងៃខាងមុខមានឧបសគ្គអ្វីទេយើងតស៊ូជាមួយគ្នាទៀតណា ។ពេលវេលាដែលយើងទាំងពីទន្ទឹងរងចាំជាយូណាស់មកហើយអូន អូនបានបំពេញក្តីស្រម៉ៃបងច្រើនណាស់ ឥឡូវបងគិតថាគួតែបំពេញនៅក្តីស្រម៉ៃអោយអូនវិញម្តងហើយ ❤️ អរគុណដែលអូនតែងតែយល់ពីបង យល់ពីការងាររបស់បង អូនតែងតែលើកទឹកចិត្តបង ទ្រាំពិបាកជាមួយបង អូនព្រមដើរផ្លូវជាមួយបងទាំងដែលដឹងថាបងគ្មានអ្វីទាំងអស់ តើអូនចាំបានទេបងធ្លាប់សួរអូនថា … បងក្រណាស់ ហើយបងមិនទាន់មានការងារអ្វីច្បាស់នោះទេ បងមានបន្ទុកជាមួយគ្រួសារ បងគ្មានអ្វីហុឺហាដូចគេឡើយ «គាត់ថាអ្វីក៏អូនទទួលយកបានដែរអោយតែជាបង» 😢🙏🏻 រាល់ពេលដែលខ្ញុំជួបបញ្ហា គាត់តែងតែលើកទឹកចិត្តខ្ញុំ ហើយគាត់ប្រាប់ខ្ញុំថាទ្រាំបន្តិចទៅបង បងជាមនុស្សពូកែតិចទៀតបងធ្វើបានហើយ អូនលើកទឹកបងបែបនេះរហូត តាំងពីបងនៅចំណុចសូន្យ រហូតបានមកដល់ចំនុចមួយដែលល្អប្រសើរ ហើយអូនបានធ្វើអោយបងបានចាកចេញពីក្តីស្រម៉ៃដ៏ធំរបស់បង ។

ការខំប្រឹងប្រែងដើម្បីជួយប្អូនៗនឹងគ្រួសារ ជីវិតកូនដែលកំព្រាឳពុកទាំង២នាក់ ពួកខ្ញុំធ្វើរការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចការនឿយហត់ព្រោះតែចង់អោយខ្លួនមានជីវភាពធូធា លើកទឹកចិត្តអោយគ្នាម្នាក់ម្តងៗ ពេលដែលហត់ខ្លាំងពួកខ្ញុំតែងសួរគ្នាថា «ហត់អត់ធ្វើការថ្ងៃនេះ»ហើយញញឹមដាក់គ្នាបន្តដំណើរទៅមុខទៀត។ យើងតស៊ូលំបាកស្ទើរតែគ្រប់បញ្ហាមាន ផ្អែម ល្វីង ជូ ចត់ ពេលខ្លះយ៉ាងឈ្លោះគ្នាខ្លាំង តែយើងមិនដែលគិតថាបោះបង់ចោលគ្នាទេ ហើយក៏និយាយសុំទោសរៀងខ្លួន ។

រយះពេល២ឆ្នាំនេះអូនបានបង្ហាញអោយបងឃើញថាអូនពិតជាមនុស្សស្រីដែលល្អណាស់សម្រាប់បង អរគុណរឿងល្អៗដែលយើងបានបំពេញអោយគ្នាកន្លងមក អរគុណណាអូន លីម សុឆយី Ahh Meaw ❤️បងស្រឡាញ់អូនខ្លាំងណាស់ 🙏🏻❤️» គេចាំមើលថា ខែណា ដែល ដាវីន បញ្ជាក់ពេល ចូលរោងការ អោយហ្វេនៗដឹង។