អត្ថបទ: ឧត្តម
ការប្រកួត ស្វិតស្វាញ របស់កម្មវិធី Mister Supranational 2023 iបានបិទបញ្ចប់នាប្រទេស ប៉ូឡូញ ហើយវិនាទីចុងក្រោយ ប្រុសស្អាតមកពីប្រទេស អេស្ប៉ាញ ជាអ្នកលើកពាន ជាតួឯក ក្រោមសំឡេងហ៊ោកញ្ជៀវ។ យ៉ាងណាបេក្ខភាព ផ្សេងៗទៀតដែល ខំប្រឹងប្រែង បានត្រឹមតែខកចិត្ត សូម្បីតែខាងកម្ពុជាយើងក៍មិនអាចដណ្តើម បានតំណែងណាមួយ សំខាន់ៗដែរ។
ក្រោយបិទបញ្ចប់ បេក្ខភាព កម្ពុជា លោក វន សិលា បានបង្ហោះសាសុំទោសមហាជន ដែលលោកបាន អះអាងថាខិតខំរួចហើយ ចំពោះការប្រឡងមួយនេះ។ លោកបានត្រឹមសុំអធ្យាស្រ័យប្រជាជនកម្ពុជា ប៉ុណ្ណោះ។ បែបណា ការប្រឡងរមែង មានឈ្នះចាញ់ ហើយរមែងមានការបង្ហាញអ្នកខ្លាំងៗ ប្រជែងគ្នា ដែលពិបាកកាត់ស្មាន និងមានតែខាងគណៈកម្មាការប៉ុណ្ណោះដឹងថា អ្នកណាជើងខ្លាំងយល់ការងារជាងគេ។
លទ្ឋផលចំណាត់ថ្នាក់ផ្សេងទៀតមាន៖
1st runner up Brazil
2nd runner up Netherlands
3rd runner up South Korea
4th runner up Cameroon