G-Devith ពញ៉ាក់អារម្មណ៍ហ្វេនឡើងកន្ត្រាក់ក្នុងជំនួបដ៏អស្ចារ្យ

0

អត្ថបទ: Neath
កាលពីល្ងាចថ្ងៃទី 15 ខែ កក្កដា ឆ្នាំ 2023 មុននេះកំពូលតារាចម្រៀង និង Rapper ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាលោក ងួន ចាន់ដេវីត (G-Devith) បានរៀបចំកម្មវិធី Ditway Fan Meet & Greet by Sting ដ៏កក្រើកជាមួយនឹងអ្នកគាំទ្រប្រមាណជាង200នាក់ នៅក្នុងផ្សាទំនើប Samai Sqare ទួលគោក។

នេះមិនមែនជាលើកទីមួយសម្រាប់លោក G-Devith ក្នុងការជួបសំណេះសំណាលជាមួយនឹងហ្វេនៗខណៈកម្មវិធីបែបនេះគឺលោកបានធ្វើឡើងម្ដងជាពីរដងរួចមកហើយ ប៉ុន្តែអ្វីដែលកាន់តែពិសេសជាងពេលមុនៗនោះគឺ ក្រៅពីសម្ដែងចម្រៀងឱ្យហ្វេនៗស្ដាប់នៅលើឆាក អ្នកចូលរួមទាំងអស់នៅក្នុង Hall ទាំងមូលក៏ទទួលបានហត្ថលេខា ថតរូបផ្ទាល់ ឆ្លើយសំណួរផ្ទាល់ និង មានការពញ៉ាក់អារម្មណ៍ជាមួយនឹងការបានស្ដាប់បទចម្រៀងថ្មីរបស់លោក G-Devith មុនគេបង្អស់ និង មុនពេលបង្ហោះជាផ្លូវការណ៍ក្នុងថ្ងៃ Meet and Greet នេះផងដែរ។

មិនតែប៉ុណ្នោះពួកគេក៏ទទួលបាននូវអារម្មណ៍ស្និទស្នាល ហើយស្គាល់កាន់តែច្បាស់ពីទស្សនវិស័យផ្សេងៗរបស់ Idols ខ្លួន ជាមួយនឹងគំនិតថ្មីៗ ជាពិសេសនោះគឺគម្រោងនូវក្នុងការផលិតចម្រៀង ក៏ដូចជាការបង្កើត Album ថ្មីៗបន្តទៀតរបស់លោក G-Devith នាពេលឆាប់ៗខាងមុខនេះ។ ខណៈលោកក៏បានសន្យាជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនយ៉ាងមុតមាំថា លោកនឹងបន្តផលិតបទថ្មីៗហើយប្លែក ពិសេសគាស់កកាយជាមួយនឹងអ្វីដែលជាកេរ្តិ៍មរតកតំណែលតពីដូនតា សឹងតែត្រូវបានគេកប់ចោលក៏ដូចជាសិក្សាស្វែងយល់នូវអ្វីដែលថ្មីឱ្យបានច្បាស់លាស់ និង យកមកចងក្រងជាចម្រៀងថ្មីៗបន្ថែមទៀតជាការដូជូនដល់ហ្វេនៗរបស់លោកមិនឱ្យខកបំណងនោះឡើយ។

ហ្វេនៗប្រមាណជាង 200នាក់ បានបង្ហាញវត្តមានចូលរួម ជាមួយនឹងអារម្មណ៍រំភើប សម្រែកហ៊ោរកញ្ជ្រៀវហើយក៏ទទួលបាន Give away ពិសេសៗនៅចុងកម្មវិធីពីលោក G-Devith ដែលជាការដូរដ៏មានអត្ថន័យ ពោពេញទៅដោយអនុស្សាវរីយ៍ និង ការចងចាំពុំអាចបំភ្លេចបាន។