សោម ស្រីនាថ នៅតែមោទនភាព និង ជ័យលាភីនៅចិន

0

នៅលើបណ្ដាញសង្គម ពិធីការិនី និង តារាម៉ូដែល កញ្ញា សោម ស្រីនាថ ដែលបានតំណាងកម្ពុជា ទៅប្រកួតសម្រស់ និង ភាពឆ្លាតវៃនៅប្រទេសចិន ហើយឈ្នះបានមកុដនិង ដំបងឯក លេខ១ នៅតែបង្ហាញនូវមោទនភាព ចំពោះអ្វីដែលនាងទើបទទួល។ កញ្ញាបានសរសេរនៅលើបណ្ដាញសង្គមថា “ក្នុងនាមនាងខ្ញុំតំណាងអោយសមាគមន៏នាំចេញ សំបុកត្រចៀកកាំកម្ពុជា និងតំណាងអាយសមាគមCambodia super model នាងខ្ញុំពិតជាមានក្តីរំភើបនិងសប្បាយរីករាយដែលកម្ពុជាទទួលបាននៅមកុដលេខ១ នាំកិត្តិយស ត្រលប់ទៅមាតុប្រទេសវិញ។

🇰🇭. នាងខ្ញុំសប្បាយចិត្តណាស់ដែលបានបង្ហាញអ្វីដែលជាវប្បធម៏ អរិយធម៏ និងទំនៀមទំលាប់ប្រពៃណីខ្មែរ .🇰🇭🙏🏻❤️
កម្មវិធី មួយនេះធ្វើអោយខ្ញុំទទួលបានបទពិសោធន៏ច្រើនណាស់🙏🏻អត់ចេះភាសាចិន អ្នកចូលរួមប្រកួតភាគច្រើនអត់និយាយអង់គ្លេស តែខ្ញុំអាចធ្វើបាន ក្នងនាមជាស្រ្តីខ្មែរ ទន់ភ្លន់🇰🇭មិនមែនមានត្រឹមតែភាពស្អាតមួយមុខទេ តែត្រូវជាមនុស្សរឹងមាំ តស៊ូ ឆ្លាត ជាស្ត្រីដែលខ្លាំង និងត្រូវមានbusiness ផ្ទាល់ខ្លួន 🇰🇭❤️”។ ជាមួយនឹងការបង្ហោះនេះ អ្នកអបអរចំពោះនាង ក៏សម្ដែងអារម្មណ៍មោទនភាពខ្លាំងណាស់ដែរ។