ភ្ញាក់ផ្អើល និង ចូលរួមសោកស្ដាយម្ចាស់បទ « Before I fall in love » ធ្វើអត្ថឃាតដោយសារជម្ងឺរ Depression

0

យោងតាមការបង្ហោះរបស់ហ្វេកប៊ុកផេក GSC បានសរសេរបង្ហោះជាភាសាអង់គ្លេស និង មានអត្ថន័យថា « កូកូ លី តារា​ចម្រៀង និង​ ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ជនជាតិ​អាមេរិក​ហុងកុង ផលិត​ករ អ្នក​រាំ និង​ ជា​តារា​សម្ដែង​បាន​ទទួល​មរណភាព​ក្នុង​អាយុ ៤៨ ឆ្នាំ ដោយសារ​ការ​ធ្វើ​អត្តឃាត​ដោយ​ជំងឺ​បាក់​ទឹកចិត្ត។

នាងត្រូវបានគេស្គាល់ដោយសារឥទ្ធិពលយ៉ាងជ្រាលជ្រៅរបស់នាងនៅក្នុងឧស្សាហកម្មតន្ត្រី និងជាតារាចម្រៀងចិនដំបូងគេដែលបង្កើតឥទ្ធិពលលើឆាកអន្តរជាតិ។

មហាជនសឹងតែមិនជឿថា តារាស្រីរូបនេះបញ្ចប់ជីវិតទៅដោយមិនអាចទ្រាំទ្រនឹងជម្ងឺបាក់ទឹកចិត្តដែលបានកើតឡើងចំពោះរូបនាងអស់រយៈពេលជាច្រើនឆ្នាំ និង ក្នុងកម្រិតធ្ងន់ផងនោះ យ៉ាងណាមានតែចូលរួមសោកស្ដាយ និង ផ្ដល់ជាកម្លាំងចិត្តជូនដល់អ្នកដែលមានបញ្ហាដូចតារាស្រីរូបនេះ ឱ្យគាត់គិតឱ្យបានវែងឆ្ងាយ និង ត្រូវពិភាក្សាជាមួយពេទ្យជំនាញដើម្បីព្យាបាល ជៀសវៀងការបញ្ចប់ជីវិតដោយគិតខ្លីបែបនេះ។
Rest in peace , Coco Lee ។ 🕯️

ប្រភព៖