នៅដល់អូស្រ្តាលីហើយ! គឹម លីហ្សា ងាកមកចាយលុយបោះទុនធំនៅកម្ពុជាទៀត

0

ចាត់ទុកជារឿងកោតសរសើរយ៉ាងខ្លាំង ដែលតារាចម្រៀង និងជាតារាសម្ដែង អ្នកនាង គឹម លីហ្សា គឺទោះជាបានទៅសើយសុខជាមួយស្វាមីនៅលើទឹកដីប្រទេសអូស្រ្តាលីទៅហើយ នៅតែងាកមកបោះទុនបើកជំនួញទ្រង់ទ្រាយធំនៅកម្ពុជា ដើម្បីកើបលុយ និងកើបផលចំណេញយ៉ាងកាលីបនាពេលនេះទៀត។ អ្នកនាងត្រូវគេដឹងថាបានបើកជំនួញនាំចូលផលិតផលថែរក្សាសម្រស់ល្បីឈ្មោះមកពីប្រទេសថៃ ជាមួយប្អូនស្រីបង្កើតនៅកម្ពុជា ដែលត្រូវគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន«អែននីយ៉ា ខសមេធីក ត្រេឌីង»ដែលមានកេរ្តិ៍ឈ្មោះជាយូរមកហើយ។

ជំនួញដែល អ្នកនាង គឹម លីហ្សា សម្រេចបោះទុនទ្រង់ទ្រាយធំនាំចូលនោះ គឺផលិតផលម៉ាក Jesse ដែលរួមមានឡេខាត់ស្បែក ថ្នាំខាត់ស្បែក និងផលិតផលជាច្រើនទៀត ដែលផលិតផលទាំងនេះត្រូវបានអ្នកនាងបញ្ជាក់ថា មុនសម្រេចកុងត្រាយកចូល សុទ្ធតែមានការត្រួតពិនិត្យ និងទទួលស្គាល់ពីក្រសួងសុខាភិបាលនៅក្នុងប្រទេសថៃ និងកម្ពុជា ដើម្បីធានាថាពិតជាមិនប៉ះពាល់ដល់ស្បែក និងសុខភាព ក្រោយការប្រើប្រាស់។

អ្នកនាងថាក្រុមហ៊ុន អែននីយ៉ា ខសមេធីក ត្រេឌីង របស់ប្អូនស្រីចរាចរណ៍នាំចូលផលិតផលថែរក្សាសម្រស់ច្រើនមុខ និងមានទីផ្សារជាយូរមកហើយ ទើបអ្នកនាងសម្រេចចិត្តបោះទុននាំចូលផលិតផលមួយម៉ាកទៀតសហការជាមួយ ដើម្បីពង្រីកក្រុមហ៊ុននេះផង និងដើម្បីអោយអ្នកស្រឡាញ់សម្រស់នៅក្នុងប្រទេសកម្ពុជាមានលទ្ធភាពបានប្រើផលិតផលសុទ្ធនាំចូលពីថៃម៉ាកល្បីនេះផង។

អ្នកនាងថាខ្លួននឹងធ្វើយុទ្ធនារបង្ហោះលក់នៅលើអនឡាញអោយបានខ្លាំងក្លាក្នុងពេលខាងមុខ ដោយក្រោយពីផលិតដែលអ្នកនាងកុងត្រានាំចូលមកដល់ប្រទេសកម្ពុជា នោះអ្នកនាងនឹងចុះមកថតផ្សព្វផ្សាយ ដើម្បីពង្រីកយីហោនោះផង។

អ្នកនាង គឹម លីហ្សា ប្រកាសមុខជំនួញលើអនឡាញរបស់ខ្លួនមិនភ័យពីរឿងមានហានិភ័យនោះទេ ដោយសារតែក្រុមហ៊ុនដែលអ្នកនាងចាប់ដៃ គឺជាក្រុមហ៊ុនរបស់ប្អូនស្រីដែលអ្នកនាងទុកចិត្ត ហើយក្រុមហ៊ុនមួយនេះ ក៏មានទំនុកចិត្តសម្រាប់ទីផ្សារអ្នកប្រើប្រាស់ផលិតផលថែរក្សាសម្រស់រួចមកហើយ ដោយការនាំចូលផលិតផលម៉ាក Jesse និងផលិតផលម៉ាកល្បីជាច្រើនទៀតក្នុងពេលខាងមុខ គឺនឹងបន្ថែមទំនុកចិត្តសម្រាប់ក្រុមហ៊ុន និងកាន់តែធ្វើអោយផលិតផលនេះទទួលបានការគាំទ្រខ្ពស់។ អ្នកនាងនឹងពង្រីកការបោះដុំផលិតផលដែលខ្លួនបណ្ដាក់ទុន អោយបានទូលំទូលាយនោះផង ដើម្បីអោយមុខជំនួញរបស់ខ្លួនកាន់តែមានទីផ្សារ និងជោគជ័យតាមការគ្រោងទុក៕