ឈឹម អារីយ៉ា បង្ហោះសារឈឺចាប់រឿង តុលាការ

0

នៅមុននេះបន្តិច តារាសម្ដែង អ្នកនាង ឈឹម អារីយ៉ា ដែលទើបតែធ្លាក់ខ្លួនម៉េម៉ាយ ក្រោយស្វាមីជាមន្ត្រីជាន់ខ្ពស់ មរណភាព បានបង្ហោះសំណេរគួរអោយចាប់អារម្មណ៍ ជុំវិញការឈឺចាប់ដែលអ្នកនាង កំពុងទទួលពីសំណាក់បណ្ដឹងនៅតុលាការ។

ភ្ជាប់ជាមួយនឹង ព័ត៌មាន ដែលមានចំណងជើងថា ប្រតិកម្មនឹងតុលាការ ឈឹម អារីយ៉ា បានបង្ហោះសំណេរថា “កុំសួរថាមួយរយៈនេះហេតុអីបានរឿងសែកច្រើនចឹង គឺមកពីចឹង លុយ10ដុំជិត20ម៉ឺនដុល្លារ ចាប់បានអោយទៅផ្ទះៗ។ចឹងហើយបានវាតាមគ្នាព្រោះតែបើច្បាប់ស្រួល់ចឹង។ មកដល់ពេលនេះគេនៅស្រួល ខ្ញុំវិញដេកយំ ឈឹម អារីយ៉ា”។

បន្ថែមពីលើសំណេរនឹង អ្នកនាង ក៏បានបង្ហោះមួយល្បះទៀតថា “ខ្ញុំនៅឈឺណាស់មកដល់ពេលនេះ ខ្ញុំមិនបានទទួលបានអីទាំងអស់ ទាំងដែលខ្ញុំចាយលុយអស់ចូលជិត4មុឺន($)។ ចាប់វាបានហើយ100៛ក៏មិនបាន (ចាប់បានអោយទៅផ្ទះ) សួរថាឈឺទេ?????ច្បាប់ជាអ្វី???????????? ឈឹម អារីយ៉ាឈឹម អារីយ៉ា@ឈឹមអា”។

យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា ករណីប្ដឹងអ្នកចេញសែកស្អុយអោយអ្នកនាង ជាករណីបំណុលអ្វី ហើយតុលាការដែលអ្នកនាងប្រតិកម្មនោះ តើជាតុលាក្រុង ឬ ខេត្តណាឡើយ។