គ្រួសារតារាកម្ពុជា នាំជំនួយសប្បុរសជនជូនដល់មណ្ឌលកុមារកំព្រា

0

ជាថ្មីម្ដងទៀតលោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិកក្រុម គ្រួសារតារាកម្ពុជា បានដឹកនាំសិល្បៈករ ក៏ដូចជានាំយកនូវជំនួយឧបត្ថមពីសប្បុរសជនយកទៅប្រគល់ជូនដល់សមាគម ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារ ដែលមានលោកស្រី ប៉ូ ស្រីគង់ ជាប្រធាន។ កម្មវិធីនេះផងដែរត្រូវបានប្រពឹត្តិឡើងកាលពីថ្ងៃទី 25 ខែ មិថុនា ឆ្នាំ2023 មុននេះ ក្រោមវត្តមានតារាសិល្បៈមួយចំនួននៅក្នុងក្រុមរបស់លោកបានអញ្ជើញចូលរួម ផ្ដល់ភាពកក់ក្ដៅ ច្រៀងលេងរាំសប្បាយជា និង សំណេះសំណាលជាមួយក្មេងៗយ៉ាងសប្បាយរីករាយ។

ជំនួយឧបត្ថមដែលលោក ផាត់ តារារដ្ឋ បានយកទៅប្រគល់ ជូនសមាគមរួមមាន៖ ទឹកប្រាក់សុទ្ធសរុបរួមទាំងអស់ដែលបានមកពីសប្បុរសជនរួមមាន អ្នកនាង ឈួន សុវណ្ណឆៃ ចំនួន1លានរៀល, អ្នកស្រី ហង្ស សុវណ្ណារី អ្នកស្នងលោកតាដំបងដែក 1លានរៀល, លោកជំទាវ រីយ៉ាត្រាណេ ចំនួន1លានរៀល លោកស្រី រៃ សោភា ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស Sophea Skincare ចំនួន 2លានរៀល និង សប្បុរសជនជាច្រើនទៀតបានចូលរួម ដោយសរុបជាទឹកប្រាក់រួមប្រគលជូនដល់សមាគមបានចំនួន 6លានរៀល ជាមួយនឹង អង្ករ25kg ចំនួន 20បេ មីចំនួន 30កេស , សៀវភៅចំនួន200 ក្បាល, ប៊ិច150ដើម, ខ្មៅដៃ150ដើម,ថ្នាំដុសធ្មេញតូច150ដប, ច្រាស់ដុសធ្មេញ150ដើម, សាប៊ូដុសខ្លួនដបធំ60ដប, កាតាបមួយចំនួន, សម្លៀកបំពាក់ និង នំចំណីផ្សេងៗជាច្រើនទៀត។

ក្រៅពីនេះក៏មានចែកជូនជាបាយចំនួន150ប្រអប់ជូនដល់ក្មេងៗ ហើយក៏មានចែកជូនជា ទឹកសណ្ដែក និង ចាហួយពិសេស ដែលជាការចូលរួមឧបត្ថមពីសំណាក់អ្នកស្រី ថេ ដាឡែន ម្ចាស់ភោជនីយដ្ឋានបាយ័ន។ នេះមិនមែនជាលើកទីមួយឡើងដែលក្រុមរបស់លោកបានគៀងគរ នាំយកអំណោយមកប្រគល់ជូនដល់សមាគម ហើយលោកក៏នៅតែបន្តអំពាវនាវឱ្យសប្បុរសជនបន្តផ្ដល់ជំនួយមិនថាជាថវិការ ឬ ជាសម្ភារៈ ដើម្បីជួយដោះស្រាយបន្ទុក ក៏ដូចជាជួយក្មេងៗនៅក្នុងមណ្ឌលឱ្យទទួលបានភាពកក់ក្ដៅ និង មានលទ្ធភាពទទួលបានការអបរំកាន់តែមានកម្រិតខ្ពស់។