កាលពីរសៀលថ្ងៃទី 25 ខែមិថុនា ឆ្នាំ2023 មុននេះ កញ្ញា លីវ ជីលី បេក្ខភាព Miss supranational តំណាងឱ្យកម្ពុជា បានធ្វើការហោះទៅកាន់ប្រទេសប៉ូឡូញ ដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធី Miss supranational 2023 ជាមួយនឹងបឹក្ខភាពតំណាងជាង 70ប្រទេចូលរួម។
នេះគឺជាលើកទី2ហើយដែលបវរកញ្ញារូបនេះបានតំណាងឱ្យប្រទេសជាតិនៅលើឆាកអន្តរជាតិ ខណៈជាបទពិសោធន៍ កញ្ញាក៏ធ្លាប់ទទួលបានជោគជ័យមួកម្រិតគួរឱ្យកត់សម្គាល់នៅក្នុងចំណោមបណ្ដារប្រទេសជាច្រើន ក្រោយខ្លួនមានឱកាសឈានដល់វគ្គ 20នាក់ នៅក្នុងកម្មវិធី Miss Grand International 2020 បើកទំព័រនៃប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានៅក្នុងវិស័យបវរកញ្ញា។
តាមគម្រោង កញ្ញា លីវ ជីលី ត្រូវហោះទៅកាន់ប្រទេសប៉ូឡូញ ដែលជាម្ចាស់ផ្ទះ ការប្រកួត Miss Supran International នាថ្ងៃទី២៦ មិថុនា ឯណោះទេ តែនាងបានសម្រេចចិត្តទៅមុនកំណត់មួយថ្ងៃ ដើម្បីត្រៀមខ្លួនអោយបានស្រួលបន្តិច។ កញ្ញាថា នាងគ្មានមហិច្ឆតា ឈ្នះមកុដ នៅក្នុងប្រទេសប៉ូឡូញនោះទេ ដោយសារតែកម្មវិធី Miss Supranational គឺកម្ពុជា ទើបតែចូលបាន២ឆ្នាំ ដែលចាត់ទុកថា បេក្ខនារីតំណាងកម្ពុជា ក្មេងខ្ចីខ្លាំង។
នាងថា ការសម្រេចចិត្តនោះ គឺដើម្បីជម្នះពាក្យថាមិនកើត និង ពាក្យថាដោយសារបែបនេះដោយសារបែបនោះ ទើបគេគាំទ្រ ហើយស្វែងរកសមត្ថភាពមួយជារបស់ខ្លួន បើទោះជាបានតិចឬបានច្រើន គឺសុំអោយជាអ្វីដែលកើតចេញពីសមត្ថភាពផ្ទាល់ខ្លួន។
ប៉ុន្តែកញ្ញាក៏នៅតែត្រូវការ ការលើទឹកចិត្ត និងគាំទ្រពីប្រជាជនខ្មែរ ត្បិតខ្លួនមិនឱ្យហ្វេនៗរំពឹងខ្ពស់មកលើរូបនាង ប៉ុន្តែ ជីលី ប្ដេជ្ញានឹងប្រឹងឱ្យអស់ពីលទ្ធភាព ដើម្បីជាតិ មាតុភូមិយើង។