វណ្ណា វត្តី ឆ្លើយតបអ្នករិះគន់រឿងហ៊ឺហារ និង យកប្ដីវ័យស្មើឪពុក

0

បន្ទាប់ពីមានការចាប់អារម្មណ៍ពីភាពហ៊ឺហារ របស់ តារាចម្រៀង និង តារាសម្ដែង អ្នកនាង វណ្ណា វត្តី ពេលនេះ អ្នកនាង សរសេរសំណេរយ៉ាងវែងអន្លាយតែម្ដង ដើម្បីជម្រះអោយអស់មន្ទិលពីរឿងក្តោយខ្នងទាំងនោះ។ អ្នកនាង ក៏បានវាយបកទៅអ្នកដើចយំរឿងអ្នកនាង ទម្លាយអោយដឹងថាមានស្វាមីតាំងពីមុនទាន់ចូលសិល្បៈ ដែលជាបុរសមានវ័យស្មើនឹងឪពុកផងដែរ។ អ្នកនាង វណ្ណា វត្តី ដែលធ្លាប់ល្បីល្បាញនៅក្នុងសិល្បៈ និង នៅតែលូយឆាយ ហ៊ឺហារ ក្រោយពេលរយាល បានសរសេរសំណេរថា “សម្រាប់នាងខ្ញុំមុននឹងមកជួបគ្រួសារនាងខ្ញុំគឺខ្ញុំមានសម្បត្តិផ្ទាល់ខ្លួន4លានដុល្លាទៅហើយ💪 ញ្ចឹងឈប់ឆ្ងល់ទៅថាហេតុអ្វីបានជានាងខ្ញុំស្រលាញ់គ្រួសារដែលមានអាយុស្មើឳពុក ពិតណាស់គឺខ្ញុំកំព្រាឳពុកតាំងតែតូចហើយក៍ត្រូវម្ដាយចែកឋានថែមទៀត😭នៅពេលមកជួបគ្រួសារនាងខ្ញុំគឺគាត់មកបំពេញន័យថាតើអ្វីទៅគឺជាគ្រួសារកក់ក្ដៅ😇 បើនិយាយពីឧបសគ្គមានរាប់លានប៉ុន្តែពួកយើងនៅតែមិនលែងដៃគ្នា👏 យល់ពាក្យថានិស្ស័យអត់ ?

អ្នកខ្លះឆ្ងល់ទៀតហើយថាបើមានមែនមិកមិនដែលឃើញ ហ៊ីមអូនហើយចង់អោយបងទៅអូសដៃពួកអូនឯងមកមើលសម្បត្តិបងមែន ? បងប្រាប់ពួកអូនឯងអោយដឹងឡានហាំមើរ អរឌី ម៉ាកសូដេសសេរីទំនើបៗបងជិះអស់ហើយ ប៉ុន្តែបងវាមិនចេះសម្ញែងដូចពួកអូនឯងនឹងណា៎ ព្រោះបងចូលចិត្តភាពសាមញ្ញ ញ្ចឹងហើយទើបបងនឹងគ្រួសារយើងត្រូវគ្នាល្អឥតខ្ចោះ❤️រស់នៅជាមួយនឹងភាពពិតប្រាកដ្ឋដោយមិនសំដែងដូចពួកអ្នកឯងឡើយ ទទួលថាគ្រួសារបងគាត់ជាអភិជនម្នាក់ប៉ុន្តែយើងនៅតែអាចរស់នៅបែបធម្មតាៗបានវាពិតជាអស្ចារ្យខ្លាំងណាស់🤩 (ស្ងប់ស្ងាត់ស្ងប់ចិត្តស្ងប់សុខ) ធម្មតាៗតែមិនធម្មតាឡើយ🤗 ចុងក្រោយបងសូមផ្ដាំពួកអូនឯងទាំងអស់គ្នាកុំមកអូសទាញគ្រួសារបងចូលក្នុងសង្គមដែលមានតែការសំដែង លោភលន់ច្រណែនឈ្នានីសនឹងទៀតទៅ

បើនិយាយទៅគួរអោយអាណិតគ្រួសារនីមួយៗរបស់ពួកអូនឯងខ្លាំងណាស់រស់នៅគឺសុទ្ចតែគិតប្រយោជន៍ពីគ្នា🤔 លាហើយពួកចាញ់បោកជីវិត😆”។ ជាមួយនឹងការបកស្រាយនេះ ក៏ប្រហែលជាធ្វើអោយអ្នកឆ្ងល់ ចាប់ផ្ដើមអស់មន្ទិលផងដែរ៕