ខ្លោចចិត្តណាស់លោក កីឡាករពិការភ្នែក ចាប តូ បិះធ្ងន់កក្រោយការប្រកួត

0

ក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេម ដែលកំពុងតែប្រជែងយកមេដាយនេះ កីឡាករជាជនពិការភ្នែកម្នាក់ បិះនឹងមានបញ្ហា ក្រោយពេលរត់ប្រណាំង។ នេះបើយោងតាមការបង្ហោះមុននេះបន្តិច របស់លោកជំទាវ ញ៉ែម មរកត កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០២៣។ លោកជំទាវបានបង្ហោះថា ” រត់ប្រណាំង៨០០ម ដល់ទីហើយក៍ទន់ខ្លួនសន្លប់ សម្ពាធឈាមឡើងខ្ពស់ !!

ម្សិលមិញខ្ញុំភ័យបារម្ភពីស្ថានភាពរបស់កូនខ្លាំងណាស់ គាត់ជាជនពិការភ្នែកងងឹតមើលមិនឃើញអ្វីទាំងអស់ ជាមនុស្សឆ្លាតវៃ ឧស្សាហ៍ព្យាយាមតស៊ូក្នុងការងារជាទីបំផុត ចាបតូជាដៃស្តាំ ជើងស្តាំ ជាចំណែកនៃរាងកាយរបស់ខ្ញុំ ភ្នែករបស់ខ្ញុំគឺសម្រាប់ជួយមើលទិដ្ឋភាពជំនួសភ្នែកគាត់ ប្រាជា្ញស្មារតី ខួរក្បាលរបស់គាត់គឺជួយខ្ញុំទៅកិច្ចការជាច្រើនក្នុងទិសដៅដើម្បីលើកកំពស់ស្ថានភាពរស់នៅរបស់ជនពិការភ្នែកកាយសម្បទា៧០០នាក់ក្នុងសមាគមតន្ត្រីសំនៀងជនពិការ និងមជ្ឈមណ្ឌលជនពិការភ្នែករស់នៅបង្រៀនជំនាញ។

គាត់បានខិតខំធ្វើកិច្ចការច្រើនណាស់ដើម្បីបុព្វហេតុជនពិការភ្នែក ពិសេសដឹកនាំសម្របសម្រួលកីឡាករកីឡាការិនី១៨នាក់ហ្វឹកហាត់កីឡារត់ គប់ដុំដែក គប់ស្នរ គប់ថាស និងលោតចម្ងាយ ដើម្បីដណ្តើមមេដាយជូនជាតិ និងទទួលបានមេដាយច្រើនគួរជាទីមោទនៈ”។ ជាមួយនឹងការបង្ហោះនេះ មានការអាណិតអាសូរយ៉ាងខ្លាំង ចំពោះកីឡាករ ចាប តូ និង កីឡាករពិការភាពផ្សេងទៀត ហើយក៏សរសើរពីការតស៊ូរបស់ពួកគេផងដែរ ដែលប្រឹងពុះពារនៅក្នុងការប្រកួតមួយនេះ ដើម្បីមុខមាត់ជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here