ឈុតសំលៀកបំពាក់ស្រស់ស្អាតទាំងប៉ុន្មានឈុតខាងក្រោមនេះ ប្រសិនបើក្រឡេកមួយភ្លែតគេមិននឹកស្មានថា ជាការច្នៃឡើងក្រណាត់សារ៉ុងខ្មែរនោះទេ អ៊ីចឹងហើយទើបឈុតទាំងនេះកាន់តែមានការកោតសរសើរនៅពេលដឹងពីវត្ថុធាតុដើមយកមកច្នៃ ដោយបានទាំងសរសើរលោក ដល់លោក រិន្ទ ដែលជាអ្នកបង្កើតអោយមានគំនិតច្នៃប្រឌិតទាំងប៉ុន្មានម៉ូដនេះផង។
លោក Rin Starmodel អ្នកឌីហ្សាញឈុតស្រស់ស្អាតចេញពីសារ៉ុងខ្មែរទាំងនេះបានបង្ហោះសំណេរ អមដោយរូបតារាៗ ដែលគ្រងឈុតច្នៃពីសារ៉ុងខ្មែរថា”តើលោកអ្នកស្គាល់ក្រណាត់ដែលពួកគាត់គ្រងដែរទេ នេះជាសាច់ក្រណាតសារ៉ុង ដែលស្ត្រីគ្រប់រូប យកស្លៀកនៅផ្ទះ ចោមពង់ងូតទឹក ទាំងនៅតាមទីជនបទនឹង អ្នកក្រុង ហើយក៏មានតំលៃធូរថ្លៃទៀត ថ្ងៃនេះយើងខ្ញុំជាក្រុមmodel starmodel cambodia បានយកសារ៉ុងនេះ មកច្នៃជាឈុតសំលៀកបំពាក់ ជាច្រើនម៉ូត នឹងពណ៌ស្រស់ស្អាត រំលេចដោយគ្រឿងអលង្ការ បែបបុរាណ លាយនឹងឈុតសម័យ ថែមទៀតផង ចង់បញ្ជាក់ផងដែរថានេះជាឈុតខ្លះៗតែប៉ុណ្ណោះ នឹងឈុតជាច្រើនទៀតនឹងលើកយកមកបង្ហាញ នៅលើកក្រោយទៀត យើងខ្ញុំទាំងអស់ក៏អភ័យទោសចំពោះអស់លោក លោកស្រី ផងដែរបើមានចន្លោះ ខ្វះខាត រឺលើសលោះត្រង់ណាសូមមេត្តា ខន្តីអភ័យទោសពីសំណាក់យើងខ្ញុំទាំងអស់គ្នាផង…”។ ជាមួយនឹងការបង្ហោះអោយដឹងពីស្នាដៃនេះ ម្នាក់ៗបង្ហាញពីការកោតសរសើរមិនតិចនោះទេ ចំពោះគំនិតច្នៃប្រឌិត ដែលគេកម្រឃើញនេះក្រោយតារាម៉ូដែលទាំងឡាយថតបង្ហាញ៖