នៅក្នុងកម្មវិធីបើក និង បិទ ព្រឹត្តិការណ៍ SEAGAME ដ៏អស្ចារ្យដែលប្រទេសកម្ពុជាយើងរង់ចាំអស់រយៈពេល64ឆ្នាំដើម្បីមានឱកាសបានក្លាយជាម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡាចម្រុះរបស់បណ្ដារប្រទេសអាស៊ានលើកទី32 ហើយក៏បានបញ្ចប់ទៅដោយភាពរលូន និង ទទួលបានភាពជោគជ័យយ៉ាងកក្រើកឆ្លងទ្វីប អ្វីដែលកាន់តែអស្ចារ្យកម្ពុជាយើងក៏ទទួលបាននូវមេដាយយ៉ាងច្រើនសន្ធឹកខណៈដែលខ្លួនជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍មួយនេះគួរឱ្យសរសើរ។ មហាជនជាច្រើនក៏បានកោតសរសើរពីសមត្ថភាពនៃការនិយាយជាភាសាអង់គ្លេសជាផ្លូវការណ៍បានល្អរបស់ពិធីការិនីដ៏ស្រស់ស្អាតនៅក្នុងថ្ងៃបើកបិទព្រឹត្តិការណ៍នេះ រហូតមានអ្នកឆ្ងល់ថាតើស្រីស្អាតរូបនេះជាអ្នកណា ខណៈពេលដែលនាងបានចាប់ដៃគូជាមួយនឹងពិធីករប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នគឺលោក ជា វណ្ណារិទ្ធ។
ជាក់ស្ដែងមុននេះបន្តិចតារាចម្រៀង Original song អ្នកនាង Adda ដែលគ្រប់គ្នាស្គាល់ច្បាស់ថាក៏ជាអ្នកអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អខ្លាំងបានសរសេរបង្ហោះថា « ស្របពេលដែលនាងខ្ញុំមានអារម្មណ៍ថាមានមោទកភាពដែលបានកេីតជាកូនខ្មែរ ហើយកម្ពុជាធ្វេីជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ SeaGames លើកទី 32 នាងខ្ញុំក៏មានការកោតសសេីរ និងមោទកភាពចំពោះសមាជិកគណៈកម្មាធិការ Camsoc ទាំងអស់ រួមទាំងប្អូនស្រីរបស់ខ្ញុំ ដែលឈរជាពិធីការនីផងដែរ ដែលបានធ្វើការទាំងយប់ទាំងថ្ងៃអស់ជាច្រើនខែ ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទុកជាប្រវត្តិសាស្ត្រខ្មែរ។
អ្នកធ្វើវាបានហេីយ យើងទាំងអស់គ្នាធ្វើវាបានហេីយ 💐🇰🇭 អរគុណអាស៊ាន កីឡារស់ក្នុងសន្តិភាព។
As I feel so proud to be Cambodian and we are the hosting country of 32nd SeaGames, I’m also humbly amazed and proud of Camsoc committees including my sister @abbykuba who have been working days and nights for months to prepare for this spectacular event of Cambodian history.
You all made us proud! You did it, we did it. 💐🇰🇭 Thank you ASEAN, Sport lives in peace.»