ឌួង ហ្សូរីដា « សូមម៉ាក់កុំបារម្ភពីកូនៗទាំងអស់គ្នាស៊ូទៅមុខទៀត»

0

មកទល់ពេលនេះ អារម្មណ៍ របស់ ឌួង ហ្សូរីដា និង ប្អូន នៅមិនទាន់ស្ងប់ចិត្តនៅឡើយនោះទេ អំពីការចាកឆ្ងាយរបស់ អ្នកម្តាយដែល បាន លាចាកលោកទៅ គ្មានវិលវិញ។ កញ្ញា និង ប្អូនៗ បានការលួងលោកយ៉ាងច្រើនពី មិត្តភក្តិ ទាំងឡាយ និងជនរួមជាតិ ជាច្រើន អាណិតអាសូរនាង ព្រោះហ្សូរីដា និងប្អូនៗ ពិតជាកូនល្អ ដែលដឹងគុណម្តាយ ហើយតស៊ូ មើលថែរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។នេះជាផលបុណ្យ របស់ អ្នកមានគុណ ហ្សូរីដា ពេលជួបទុក្ខ សម្បូរញាតិនៅក្បែរ ហើយ គោរពស្រឡាញ់ ទៅចូលរួមបុណ្យ ជាបន្តបន្ទាប់។

ហ្សូរីដា និងប្អូនៗ បានបង្ហាញមុខ លើកដំបូង ក្នុងពិធីបិទកីឡារាំ ស៊ីហ្គេម ដោយប្រឹងញញឹម អបអរកម្ពុជា មានសមត្ថភាពពេញលេញ រៀបចំកីឡាសុីហ្គេមលើកទី៣២ បានយ៉ាងល្អ ហើយពិភពលោកភ្ញាក់ផ្អើល នឹកមិនដល់ខ្មែរធ្វើបាន។ ដូចនេះហើយកូនខ្មែរ ទាំងអស់ពិតជាមានមោទនភាព ក្នុងនាមជាម្ចាស់ផ្ទះ។

ប្អូនស្រីពៅ ហ្សូរីដា កញ្ញា ហ្សូរីម៉ា បានបង្ហោះសារថា «Happy birthday nak bong យើងស៊ូៗទាំងអស់គ្នាទៅមុនទៀតចាប់ពីថ្ងៃនេះទៅនីតនិងខំប្រឹងកាន់តែខ្លាំង៕សូមម៉ាក់កុំបារម្ភពីកូនៗទៀតអីកូនៗនិងរឹងមាំហើយសូមអោយម៉ាក់បានសុខនិងងាកអោយពរជ័យកូនៗផងZorida Duong»៕