Philippine រកបានម្ចាស់មកុដ Miss Universe 2023 តំណាងប្រទេសខ្លួនរួចស្រេច

0

បើតាមដឹង ប្រវត្តិការប្រកួតរបស់នាង Michelle Marquez Dee ម្ចាស់មកុដ Miss Universe Philippines 2023 ដែលទើបតែទទួលបានតំណែងក្នុងពេលថ្មីៗនេះ បានឡើងឆាកច្រើនដងមានទាំងភាព ជោគជ័យផង បរាជ័យផង តែនាងមិនបោះបង់មហិច្ឆិតាខ្លួនឡើយ ។ នាងនៅតែព្យាយាម រហូតរុញខ្លួន បានក្លាយជាតួឯក ដាច់គេ នៃអាណាចក្រហ្វីលីពីនទឹកដី សម្បូរកោះរាប់ពាន់ ជាងគេ។ ក្រៅពីស្រស់ស្អាត នាងក៏ចេះភាសា ផ្សេងៗហោច៣ភាសា ហើយនាង ក៍ជាក្តីសង្ឃឹមមួយ ដល់ប្រជាជនហ្វីលីពីន ពេលឡើងទៅ ប្រកួត កម្រិតពិភពលោក និងជឿថានាង អាចចូលចំណោមគេចុះ ហើយអាចដណ្តើមជ័យលាភីណាមួយពេល ប៉ះជាមួយ បណ្តាស្រីស្អាតផ្សេងៗទៀត។

ចំពោះរ៉ូប ដែលនាងគ្រងក៏ជាប់លេខ១ស្អាតជាងគេផងដែរឯប្រទេសកម្ពុជាយើង នៅមិនទាន់ផ្តើមប្រកួតរកម្ចាស់មកុដនោះទេ កំពុងតែផ្តើមរៀបចំហើយ ក៏មានការផ្លាស់ប្តូរអ្នករៀបចំ ថ្មី ដោយបានឡាយសិន ទៅកាន់ក្រុមហ៊ុនធំមួយនៅកម្ពុជាជាអ្នករៀបចំ។ ចាំអ៊ុតមើល ថាតើអ្នករៀបចំថ្មីនឹងធ្វើឱ្យកម្មវិធីមានភាពទាក់ទាញ និង គួរឱ្យចាប់អារម្មណ៍កម្រិតណា ខណៈកម្មវិធីមួយនេះធ្លាប់មានអ្នកតាមដានច្រើនលើសលុប នៅលើបណ្តាញសង្គម។