PPDM Care បើកសម្ពោធ និង ប្រកាស កក្កដា សោភ័ណ្ឌ ជា BA

0

កាលពីថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន PPDM Care បានប្រកាសបើកសម្ពោធក្រុមហ៊ុន យ៉ាងអធឹកអធម ដោយក្នុងថ្ងៃនោះ ក៏បានប្រកាសពីវត្តមាន កញ្ញា កក្កដា សោភ័ណ្ឌ ជា BA ផងដែរ ដែលកាន់តែធ្វើអោយពិធីនោះ ទទួលបាននូវការចាប់អារម្មណ៍។

លោក តន់ ពន្លឺ និង លោកស្រី ស្រេង ដាវី ជាអគ្គនាយក និង ជាអគ្គនាយិការបស់ក្រុមហ៊ុនបានលើកឡើងថា ផលិតផល PPDM មិនមែនជាផលិតថ្មី ដែលទើបនាំចូលនោះទេ ពោលគឺបានលក់នៅក្នុងទីផ្សារកម្ពុជា ប្រមាណជាជាង១ឆ្នាំមកហើយ ដោយទីផ្សារភាគច្រើន គឺកំពុងពេញនិយមនៅតាមហាងសាឡន។ អ្នកទាំងពីរបន្តស្របគ្នាថា មកដល់បច្ចុប្បន្ន ហាងសាឡនតូចធំ នៅក្នុងប្រទេសកម្ពុជា ផលិតផល PPDM ដែលរួមមានសាប៊ូដុសខ្លួន សាប៊ូសក់ និង សេរ៉ូមសក់ បានក្ដោបក្ដាប់បណ្ដាហាងសាឡន បានចំនួនជាង៨០ភាគរយហើយ នៅទូទាំងប្រទេស ទើបអាចអោយក្រុមហ៊ុនឈានដល់ធ្វើពិធីសម្ពោធក្រុមហ៊ុន និង តែងតាំង កក្កដា យយ៦៦យឌ ជា BA ។ ក្រោយពិធីសម្ពោធនេះ ក្រុមហ៊ុននឹងបន្តសំឡឹងមើលតារាផ្សេងទៀត អោយក្លាយជា BA ដោយក្រុមហ៊ុននឹងធ្វើទីផ្សារអោយកាន់តែខ្លាំង ដើម្បីពង្រីកទីផ្សារ។



កក្កដា សោភ័ណ្ឌ ដែលត្រូវបានប្រកាសជា BA បានថ្លែងថា កញ្ញាសប្បាយចិត្ត ដែលត្រូវបានផលិតផល PPDM Care ជ្រើសជាតំណាង។ អ្វីដែលកញ្កា សប្បាយចិត្តគឺពិធីប្រកាសបង្ហាញកញ្ញា ជាតារាតំណាង ត្រzzzង ពេលល្ងាច ដែលកាន់តែជួយលើកមុខដល់កញ្ញា ដែលជា BA ម្នាក់៕