ពេជ្រ វត្តីសារ៉ាវឌ្ឍី យំអាណិតកងពលទាហានក្រោយឃើញសកម្មភាពព្យាយាមហាត់សមក្រៅឆាកដើម្បីចូលរួមព្រឹត្តិការណ៍ SEAGAME

0

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានមោទនភាព មិនតិចទេ ហើយមិនចាញ់ជន រួមជាតិកម្ពុជា ដែរ ដោយបានឃើញប្រទេសជាតិខ្លួន ឯងមានសមត្ថភាព ធ្វើជាម្ចាស់ផ្ទះ កីឡាសុីហ្គេមលើកទី៣២ បានយ៉ាងវិសេសអស្ចារ្យ រហូតពិភពលោកស្ញប់ស្ញែង។ នៅពីក្រោយការខិតខំនេះ រកនូវការ តស៊ូពុះពារ និងភាពលំបាករបស់ ក្រុមការងារគ្រប់ផ្នែក។ មានខ្លះដួលហត់ហេវ ខ្លះខ្យល់ ចាប់ ខំហាត់សម ក្រោមកម្តៅថ្ងៃ។

មូលហេតុបែបនេះហើយ ធ្វើអោយវត្តី ទប់ចិត្តមិនបានឃើញការលះបង់ខ្ពស់ របស់បងៗទាហានជាពិសេស ព្រមទាំងអ្នករួមការងារទាំងអស់។នាងបានយំ អាណិតពេលមើលឃើញហ្នឹងភ្នែក។ ម្ល៉ោះនាង មានអ្វីក្រៅពីការអរគុណ ចំពោះភារៈដ៏ពិសេសនេះ សូមអរគុណមហាទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ។

64ឆ្នាំនៃការរង់ចាំធ្វើជាម្ចាស់ផ្ទះ ទីបំផុតថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏បានមកដល់ហើយ។កម្ពុជាសូមស្វាគមន៍ដល់កីឡាករកីឡាការនី មកពីបណ្តាប្រទេសនានាក្នុងអាស៊ាន និងសូមជូនពរដល់កីឡាករខ្មែរទាំងអស់សូមទទួលបានជោគជ័យគ្រប់ការប្រកួតដើម្បីដណ្តើមមេដាយជូនជាតិមាតុភូមិយើង ។

LEAVE A REPLY

Please enter your comment!
Please enter your name here