លោកតាភិរម្យ ប្រាជ្ញ ឈួន ស្ថិតក្នុងការសង្គ្រោះបន្ទាន់

0

កាលពីយប់ថ្ងៃទី៨ វិច្ឆិកា មានការបញ្ជាក់ថា លោកតាភិរម្យ ប្រាជ្ញ ឈួន ដែលត្រូវគេស្គាល់ថាជាស្ដេចចាប៉ីដងវែងល្បីឈ្មោះ ត្រូវបានក្រុមគ្រួសារយកមកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីលោកមានសភាពធ្វើទុក្ខធ្ងន់ ហើយបញ្ជូលទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ហើយមិនមានអាការៈធូរស្រាល។

លោកត្រូវបានគេអះអាងថាមានវ័យ៨៣ឆ្នាំ និងមានសុខភាពទ្រុឌទ្រោមយ៉ាងខ្លាំង ខណៈដែលជំងឺរបស់លោកតា ក៏មានច្រើនមុខ ហើយប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត បើខ្វះការព្យាបាលអោយបានដិតដល់។ សភាពមិនមែនកើតឡើងជាលើកទី១នោះទេ ដោយក្នុងពេលកន្លងមកលោកតាក៏ធ្វើទុក្ខធ្ងន់បែបនេះផងដែរ ប៉ុន្តែក្រោយពីមានការចាប់អារម្មណ៍ពីសប្បុរសជនដែលធ្វើអោយកូនចៅលោកតា អាចព្យាបាលលោកបានដិតដល់ ទើបជំងឺដែលបានធ្វើទុក្ខ ត្រូវបានកាត់បន្ថយ។

អ៊ីចឹងហើយទើបការបញ្ជូលចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រលើកនេះ ប្រសិនបើលោកតាត្រូវបានទទួលការព្យាបាលដិតដល់ ឬត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃដូចមុន គឺសភាពធ្វើទុក្ខរបស់លោកតាពិតជាបានល្អប្រសើរម្ដងទៀត។

ក្រោយដំណឹងនេះត្រូវបានបង្ហោះឡើង ម្នាក់ៗបានត្រឹមតែបន់ស្រន់អោយលោកតាបានជាសះស្បើយប៉ុណ្ណោះ ដោយសារតែលោកគឺជាសិល្បករជើងចាស់មួយរូប ដែលពូកែទាំងកំណាព្យាកាព្យឃ្លោង និងចាប៉ីដងវែង ដែលពិបាករកអ្នកជំនួស ក្នុងពេលដែលសិល្បៈបុរាណមួយនេះ ក៏មិនសូវចាប់អារម្មណ៍ពីសំណាក់ក្មេងៗជំនាន់ក្រោយ៕