Promotion ពិសេសបញ្ចុះអស់ស្ទះ ពីហាង មុន្នីនិតកាត់ដេរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

0

ខណៈដែលតម្រូវការសំលៀកបំពាក់ឈុតប្រពៃណីកាន់តែមានកំណើនក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ម្ចាស់ហាងមុន្នីនិតកាត់ដេរ បានលើកឡើងថា ដើម្បីអបអរឱកាសចូលឆ្នាំថ្មី នឹងបញ្ចុះតម្លៃគ្រប់សេវាកម្មតែម្ដង ដោយគ្រប់ឈុតដែលប្រើក្រណាត់អ៊ីតាលី និង ក្រណាត់ប៉ាក់ជាដើម គឺនឹងបញ្ចុះតម្លៃឈ្នួលកាត់រហូតដល់២០ភាគរយ ដល់៥០តាមម៉ូដ។ ដោយឡែក គ្រប់ឈុតដែលប្រើដោយហូល ផាមួងខ្មែរ និង សូត្រខ្មែរ គឺលោកស្រី យិន រំដួល ហៅមុន្នីនិត ម្ចាស់ហាងមុន្នីនិតកាត់ដេរ នឹងមិនយកឈ្នួល១០០ភាគរយតែម្ដង ដោយការបញ្ចុះតម្លៃនេះ គឺនឹងចាប់ផ្ដើមពីឥលូវ រហូតដល់ថ្ងៃទី១០ មេសា។

ក្នុងនោះដើម្បីសម្រួលដល់អតិថិជន កុំអោយពិបាករងចាំ គឺហាងទាំងមូល ក៏បានកាត់ឈុតប្រពៃណី ឈុតទៅវត្ត និង ឈុតផ្សេងៗ រាប់រយឈុត ដែលអាចអោយអតិថិជនកុម្ម៉ង់ទិញបានភ្លាមៗនោះផង។ លោកស្រី យិន រំដួលថាការបញ្ចុះឈ្នួលពី២០ រហូតដល់១០០ភាគរយនេះ គឺដើម្បីផ្ដល់ឱកាសអោយបងប្អូនខ្មែរ បានស្លៀកឈុតប្រពៃណីក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី និង ទៅធ្វើបុណ្យនៅវត្តជាដើម។ លោកស្រីថា អតិថិជន អាចចូលផេក ដើម្បីមើលឈុតដែលកាត់ស្រាប់ៗ ឬ កុម្ម៉ង់កាត់តាមតម្រូវការ ដោយក្នុងហាងទាំងមូលមានជាងចំណានៗប្រមាណ២០នាក់ ដើម្បីពន្លឿនសេវាកាត់ថ្មីនោះផង។

ទំនាក់ទំនង ហាងមុន្នីនិត ផ្ទាល់ 012694757/069694757/067694757

LEAVE A REPLY

Please enter your comment!
Please enter your name here