តូច ស្រីពេជ្រ កាន់តែផ្អែមល្ហែមជាមួយប្ដីថ្មី

0

ថ្វីដ្បិតថាមិនទាន់រៀបការ ប៉ុន្តែអ្នកនាង តូច ស្រីពេជ្រ បានហៅបុរសជាគូស្នេហ៍ថាប្ដីៗយ៉ាងពេញមាត់ទៅហើយ បន្ទាប់ពីអ្នកនាង និងស្វាមីមានខាន់ស្លាដែលត្រូវគេស្គាល់ថាជាអនិកជនរស់នៅអាមេរិកសម្រេចចិត្តលែងលះគ្នាផ្លូវការ។ អ្នកនាង ថែមទាំងបង្ហាញសកម្មភាពផ្អែមល្ហែមដូចគូស្នេហ៍ទើបរៀបការថ្មីៗ ដែលធ្វើអោយអ្នកណាៗ ក៏ច្រណែននឹងសេចក្ដីក្រោយបានជួបបុរសជាគូស្នេហ៍ថ្មីនោះផង។

រូបថតច្រើនសន្លឹកដែលបានបង្ហោះឡើងនៅគណនេយ្យផ្លូវការរបស់មេម៉ាយរូបសម្រស់ អ្នកនាង តូច ស្រីពេជ្រ ស្ទើរមិនមានរូបថតណាមួយ ដែលអ្នកនាង និងគូស្នេហ៍ថ្មី ដែលត្រូវគេស្គាល់ថាជាអនិកជនអាមេរិក និងមានឈ្មោះថាសំអាត ពិតជាបេះមិនដាច់ជាមួយគ្នា ជាពិសេសនៅពេលអ្នកនាងបង្ហោះរូបថតកៀកកើយយ៉ាងស្អិតរមួត ហើយប្រើពាក្យហៅគូស្នេហ៍ថាប្ដីៗ យ៉ាងពេញៗមាត់។ អ្នកនាងប្រកាសនៅលើហ្វេសប៊ុកថា លោកសំអាតគឺជាមនុស្សដែលអ្នកនាងស្រឡាញ់ពេញចិត្ត ហើយអ្នកនាង និងលោក ក៏កាន់តែយល់ចិត្តជាមួយគ្នាទៅវិញទៅមកនៅក្នុងរយៈពេលចុងក្រោយផងដែរ ទើបអ្នកនាងប្រើពាក្យថាប្ដីចំពោះគូស្នេហ៍ និងបានប្រកាសថារវាងអ្នកនាង និងគូស្នេហ៍ បើទោះមិនមានចំណងភ្ជាប់គ្នាដោយពិធីភ្ជាប់ពាក្យ ឬអាពាហ៍ពិពាហ៍ តែសម្រាប់ទឹកចិត្តនឹងចិត្តគឺអាចនិយាយបានថាមិនខុសពីប្ដីប្រពន្ធ។ អ្នកនាងបានទាំងបង្ហោះថា បើទោះជាអនាគតនៅមិនទាន់ដឹងថានឹងល្អ ឬអាក្រក់ តែសម្រាប់បច្ចុប្បន្ន គឺអ្នកនាងពេញចិត្តនឹងគូស្នេហ៍របស់ខ្លួន ជាពិសេសគឺការផ្ដល់ភាពកក់ក្ដៅ៕