Promotionពិសេស 1ថែម1 គ្រប់ផលិតផលពីក្រុមហ៊ុនមុទិតា របស់កញ្ញា ឌួង ហ្សូរីដា

0

ក្នុងចំណោមបណ្ដាស្ដង់ល្បីៗ នៅពិព័រណ៌នារី ដែលបានធ្វើឡើងនៅផ្សារទំនើប Aeon 3 កញ្ញា ឌួង ហ្សូរីដា ដែលជាម្ចាស់ក្រុមហ៊ុន មុទិតា ក៏បានចូលរួមនាំយកផលិតផលប្រេនៗរបស់ខ្លួន ទៅតាំងស្ដង់នៅក្នុងព្រឹត្តិការណ៍នោះផងដែរ។ អ្វីដែលគេចាប់អារម្មណ៍គឺម្ចាស់គ្រឿងសម្អាងដ៏ល្បីរូបនេះ ថែមទាំងដាក់ប្រូម៉ូតហ្សិនលក់១ថែម១ យ៉ាងពិសេស ដោយកញ្ញាថានេះគឺជាប្រូម៉ូហ្សិនលក់ខាត ប៉ុន្តែដើម្បីចាត់ទុកថាជាកាដូរសម្រាប់អ្នកទៅទស្សនាស្ដង់ដោយផ្ទាល់ ទើបកញ្ញាសុខចិត្តលក់ក្នុងតម្លៃពិសេសនេះ ដែលមានន័យថា អ្នកមកទិញដល់ពិព័រណ៌ គឺបានតម្លៃទាបជាងទិញក្នុងហាង និង ទិញតាមអនឡាញ។

ដូច្នេះហើយទើបធ្វើអោយផលិតផលទាំងនោះត្រូវបានកញ្ញាបញ្ជាក់ថា មានអ្នកទៅទិញតាំងពីព្រឹក ជាពិសេសគឺផលិតផលកូរ៉េ ដែលផលិតផលខ្លះតម្លៃច្រើនរយដុល្លារ ហើយពេលបញ្ចុះតម្លៃបែបនេះ គឺអ្នកធ្លាប់ស្គាល់គុណភាពផលិតផលណា ក៏ចង់បាន។ អ្វីដែលកាន់តែពិសេសគឺកញ្ញាបានទាំងនាំយកតារាម៉ូដែលល្បីៗ និង សង្ហារៗ យកទៅផ្សព្វផ្សាយផលិតផលនាថ្ងៃបើកពិព័រណ៌នោះ យ៉ាងកក្រើកកម្មវិធីនោះផង។ កញ្ញាថា តម្លៃប្រូម៉ូហ្សិនរាល់ផលិតផលរបស់មុទិតានេះ គឺនឹងបន្តដល់ចប់ពិព័រណ៌នៅ Aeon 3 ដែលគ្រោងបន្តដល់ថ្ងៃទី១២ មីនា ក្នុងឆ្នាំ២០២៣នេះ។ តារាល្បីៗជាច្រើនក៏ឃើញមានវត្តមានទៅទស្សនាស្ដង់របស់នាងច្រើនផងដែរ ក្រៅពីតារាដើរម៉ូដ។


LEAVE A REPLY

Please enter your comment!
Please enter your name here