រតនា សុខាវត្តី បានតំណែង 3rd runner up Miss Eco International 2023 ជូនមាតុភូមិកម្ពុជា

0

នៅឯប្រទេស Egypt កាលពីយប់ទី៣ មីនា ២០២៣ កញ្ញា រតនា សុខាវត្តី បានជាប់ចូលចំណាត់ថ្នាក់កំពូលទាំង៥ ដោយមានបេក្ខភាពចូលរួមប្រកួតជិត 50 ប្រទេស ។ នាងជាMiss Eco international Cambodia 2023 តំណាងកម្ពុជា ទៅប្រកួតលើកដំបូងហើយអាចយកឈ្នះចិត្ត គណៈកម្មាការ រហូតទទួលភាពញញឹមជូនជាតិត្រឡប់មកវិញ ស្ទើរមិនគួរអោយជឿ។

ពិតជាអស្ចារ្យ ដែលស្ត្រីកម្ពុជាមួយដួងទៀត ធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើល ហើយកោតសរសើរ និងភាពឆ្លាតវៃ មិនចាញ់គេរហូតទទួលបានជ័យលាភី កំពូលលើលោក។នេះជាការធ្វើអោយ សាកលលោក ស្គាល់កម្ពុជា បន្តទៀត ដែលមានធនធាន ក្នុងស្រុកមិនចាញ់គេ ហើយឆ្លាតពូកែ និងយល់សាច់គេ ប្រកួតប្រជែងលើឆាកអន្តរជាតិ ក្លាយជាម្ចាស់ពានឬមកុដបាន។ នេះជាការខិតខំប្រឹងប្រែងមួយរបស់រតនា សុខាវត្តី ស្រីស្អាតដ៍ពូកែ តស៊ូយកឈ្នះបាន ទាំងមុខមាត់កិត្តិយសជាតិ។

រតនា សុខាវត្តី ជាជ័យលាភីលំដាប់រងទី៣ នៃបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ នាងសូមថ្លែងអំណរគុណដល់បណ្តារអ្នកគាំទ្រ ជាពិសេសក្រុមគ្រួសារ និងមិត្តភក្តិ ដែលបានជួយផ្តល់កម្លាំងចិត្ត និងផ្តល់ជាមេរៀនល្អៗដល់រូបនាងអោយទទួលបានចំណាត់ថ្នាក់ល្អ ។

LEAVE A REPLY

Please enter your comment!
Please enter your name here