ឃើញថ្វីដៃ រំដួលលិចទឹក កែសម្រស់បវរកញ្ញាចក្រវាឡ! មិនសរសើរមិនបាន

0

ក្រោយការបង្ហោះថ្វីដៃផាត់មុខ ដល់បវរកញ្ញាចក្រវាឡ ឬ Miss Universe កញ្ញារំដួលលិចទឹកទទួលបានការសរសើរមិនតិចនោះទេ ដោយសារតែក្រោយផាត់មុខ គេឃើញទម្រង់មុខរបស់Miss Universe 2018 កម្ពុជាមានទម្រង់ស្រស់ស្អាត មិនចាញ់ថ្វីដៃអ្នកផាត់មុខមកពីក្រៅប្រទេស។ យ៉ាងណាមិញ នេះមិនមែនស្នាដៃទី១ដែលនាងបានបញ្ចេញទៅកាន់បវរកញ្ញាតំណាងជាតិនោះទេ ដោយសារតែពេលកន្លងមកនាងមានស្នាដៃផាត់មុខធ្វើតារាកំពូលតារាចម្រៀងល្បីៗក្នុងស្រុកស្រស់ស្អាតក្នុងវេទិកាថតស្ពត និងថតMV ធំៗច្រើនដងមកហើយ ដោយគ្រាន់តែការបញ្ចេញស្នាដៃលើកនេះ ធ្វើអោយម្នាក់សរសើរមិនដាច់ពីមាត់ពីសម្រស់ក្រោយផាត់មុខ របស់នាង ទៅកាន់Miss Universe ប៉ុណ្ណោះ។

គួរបញ្ជាក់ថា កញ្ញា រឿន ណាត គឺជាបវរកញ្ញាចក្រវាឡតំណាងអោយប្រទេសកម្ពុជា ដើម្បីចេញទៅប្រកួតនៅក្នុងប្រទេសថៃ នៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ ដោយកញ្ញាដ្បិតថាមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ប៉ុន្តែបើគ្មានអ្នកជំនាញផាត់មុខដើម្បីអោយលើកសម្រស់ទេ ក៏មិនឃើញស្អាតឡើងកប់ដល់ម្លឹងនោះដែរ។ អ៊ីចឹងហើយទើបថ្វីដៃផាត់មុខរបស់កញ្ញា រំដួលលិចទឹកអោយនាង ធ្វើអោយកញ្ញា រឿន ណាត កាន់តែទទួលការសរសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here