ត្រឹមតែមួយថ្ងៃចាក់បញ្ចាំង រឿងហាមបិទភ្នែក បានឈរ លំដាប់ទី១ ជាភាពយន្ត ដែលមានអ្នកទស្សនា និង លក់សំបុត្រ ដាច់ច្រើនជាងគេបំផុត នៃថ្ងៃចាក់បញ្ចាំងដំបូងក្នុងឆ្នាំ ២០២៣ នេះ ។
តាមរបាយការណ៍ នីមួយៗ ពីខាងរោងកុន មិនមែនត្រឹមតែថ្ងៃដំបូងតែ រហូតមកដល់ពេលនេះ រយះពេលបួនថ្ងៃ គឺសប្តាហ៍ដំបូង នៃការចាក់បញ្ចាំង រឿង ហាមបិទភ្នែក គឺមានអ្នកប្រជ្រៀតតម្រង់ជួរ ទិញសំបុត្រ ឡើងច្រើនកកកុញ គ្រប់ម៉ោង គ្រប់រោងកុន ផងដែរ។
មតិបន្ទាប់ពីទស្សនារួចហើយ ទស្សនិកជន ពិតជាកើតសរសើរ និង ដក់ជាប់ក្នុងអារម្មណ៍ ពីរបៀបដែលខ្មោចលង នៅក្នុងយល់សប្តិ របស់តួស្រី រហូតគាត់មានបញ្ហាដំណេក មិនអាចគេងបាននៅពេលយប់។ ពួកគាត់ថា ក្រោយទស្សនារឿងហ្នឹង ហើយ ស្ទើរតែមិនហ៊ានគេងយប់ ព្រោះខ្លាចយល់សប្តិ ឃើញខ្មោចតាមលង ដូចតួស្រីដែរ។
រឿង ហាមបិទភ្នែក នឹងបន្តចាក់បញ្ចាំងនៅតាមរោងកុន ក្នុងស្រុក ចាប់ពីថ្ងៃនេះ តទៅ រហូតដល់ ចុងខែមីនា ឆ្នាំ២០២៣នេះ ។