បើកបង្ហាញវត្តមានម្ចាស់រោងចក្រនៅសហរដ្ឋអាមេរិច និងសាំងហ្គាពួរ របស់អាហារបំប៉នឃូស៊ី ក្នុងកម្មវិធី Mega Party ដំណើរវិលទៅទសត្សរ៍៦០ របស់ក្រុមហ៊ុនសម្រស់ធម្មជាតិ

0

 
ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី១៩ កន្លងទៅនេះ ក្រុមហ៊ុនសម្រស់ធម្មជាតិបានបង្កើតកម្មវិធី Mega Party ដំណើរវិលទៅទសត្ស៦០ ដើម្បីជាការជួបជុំតំណាង VIP តំណាងចែកចាយ សមាជិក និងបុគ្គលិក ក៏ដូចជាអបអរនូវសមិទ្ធផលដែលជោគជ័យ។

នេះជាទីលើកទី១ហើយ ដែលមានវត្តមានដ៏ពិសេសរបស់ Mr. Yeap Teck Chheng តំណាងចែកចាយផ្តាច់មុខនៅសាំងហ្គាពួរ និង Mr.Matt Custer ដែលជាម្ចាស់រោងចក្រផលិតអាហារបំប៉នឃូស៊ីនៅសហរដ្ឋអាមេរិច ក្នុងកម្មវិធីជួបជុំរបស់ក្រុមហ៊ុនសម្រស់ធ្មជាតិ។ អ្វីដែលកាន់តែគួរតែភ្ញាក់ផ្អើលនោះ គឺនៅក្នុងសន្និសិទ្ធកាសែត លោកទាំងពីររូបបានប្រកាសយ៉ាងក្តែងៗថា មានក្រុមហ៊ុនដទៃទៀតជាច្រើន បានទាក់ទងជាច្រើនដងទៅកាន់រោងចក្រ និងតំណាងចែកចាយផ្តាច់មុខសាំងហ្គាពួរ ឲ្យជួយផលិតអាហារបំប៉នសារ៉ាយសមុទ្រឲ្យពួកគេ តែត្រូវបានលោកបដិសេធ ព្រោះលោកចង់ផ្គត់ផ្គង់អាហារបំប៉នដែលមានស្តង់ដារខ្ពស់នេះ មកកាន់ក្រុមហ៊ុនសម្រស់ធម្មជាតិតែមួយប៉ុណ្ណោះ!
 
អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលទៅទៀតនោះ Mr. Yeap និង Mr. Custer ពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំងដែលមានឳកាសចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំ ជាលើកទី១ក្នុងប្រទេសកម្ពុជា។ ជាពិសេស លោកបានសរសើរមិនដាច់ពីមាត់ អំពីការផ្សព្វផ្សាយសម្លៀកបំពាក់ ទសត្ស៦០ នៅក្នុងកម្មវិធីមួយនេះ ដែលធ្វើឲ្យលោកចាប់អារម្មណ៍ពីវប្បធម៌របស់ខ្មែរកាន់តែខ្លាំង។ ម្យ៉ាងទៀត បន្ទាប់ពីបានទស្សនាផ្ទាល់នូវ ទស្សនីយភាពដ៏អស្ចារ្យរបស់ របាំអប្សារា និង ការបង្ហាញឈុតឆាកក្បាច់គុណល្បុក្កតោរបស់ខ្មែរយើង ដែលបានរៀបចំយ៉ាងល្អឥតខ្ចោះដោយក្រុមហ៊ុនសម្រស់ធម្មជាតិ លោកបានបន្ថែមថា តាមពិតទៅខ្មែរគឺជាប្រទេសមួយដែលមានអរិយធម៌ វប្បធម៌ ដ៏ល្អដែលមិនអាចកាត់ថ្លៃបាន ដែលបរទេសគួរតែសិក្សា និងឲ្យតម្លៃ ព្រោះវប្បធម៌ដ៏ចំណាស់ទាំងអស់នេះគឺស្តែងចេញពីភាពអស្ចារ្យនៃប្រទេសយើងនាសម័យមុន៕