ពិតជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ប្រទេសកម្ពុជា ដោយស្ត្រីខ្មែរដ៏ស្រស់ស្អាតរបស់យើងគឺអ្នកនាង ប្រាសាទ ដាវីន បានគ្រងតំណែងជា4th runner up នៅក្នុងការប្រកួតនៃកម្មវិធី Miss Universal woman នៅឯប្រទេសអារ៉ាប់រួម ឌូបៃ កាលពីយប់ថ្ងៃទី 02 ខែ កុម្ភះ ឆ្នាំ2023 មុននេះ។
ការប្រកួត Universal woman បានបញ្ចប់ទៅយ៉ាងរលូននៅឯប្រទេឌូបៃ ដោយបានរកឃើញម្ចាស់ជ័យលាភីឯកប្រចាំកម្មវិធីគឺបវរកញ្ញាមកពីប្រទេស Venezuala។ ក្នុងនោះបេក្ខភាពតំណាងឱ្យកម្ពុជាអ្នកនាង ប្រាសាទ ដាវីន ក៏បានឈានជើងចូលដល់ Top5 នៃវគ្គផ្ដាច់ព្រ័ត ព្រមទាំងទទួលបានតំណែងជា 4th runner up នាំមកុដ និង ឈាងអន្តរជាតិមកមាតុភូមិវិញផងដែរ។
អ្នកគាំទ្រវិស័យបវរកញ្ញានៅក្នុងប្រទេសបានបង្ហាញក្ដីរំភើប និង មោទកភាពចំពោះអ្នកនាង និង លើកសរសើរវិស័យបវរកញ្ញាកម្ពុជាយើងដែលកំពុងតែឈានទៅរកភាពជោគជ័យនៅលើឆាកអន្តរជាតិតាមរយៈសម្ថភាពបវរកញ្ញាពីមួយជំនាន់ទៅមួយជំនាន់គ្រប់កម្មវិធីប្រកួត គឺសុទ្ធសឹងតែប្រឹងអស់លទ្ធភាព និងអាចបើលទ្វារប្រវត្តិសាស្ត្រឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែខ្លាំងឡើងៗ