ឌួង ហ្សូរីដា បង្ហាញអារម្មណ៍មោទនភាពក្រោយខ្លួនជាចំណែកមួយក្នុងកម្មវិធី Miss planet International 2022

0

មានការចាប់អារម្មណ៍ យ៉ាងច្រើន ដែលបាន ឃើញ ពិធីការិនី លេចធ្លោ ឌួង ហ្សូរីដា បានចូលមកបំពេញតួនាទីជា ពិធីការិនី អំពីការប្រកួត Miss planet international 2022 ដែលកម្ពុជា ជាអ្នករៀបចំផ្ទាល់។ ហ្សូរីដា ក៏អ្នករៀបចំសម្របសម្រួលកម្មវិធី និងសហការជាមួយ ក្រុមការងារ បានយ៉ាងរលូន ហើយបានក្លាយជាបទពិសោធន៍បន្តទៀត ក្នុងឱកាសលើកៗក្រោយទៀត សម្រាប់ការប្រកួតលើកក្រោយៗទៀត។

ឌួង ហ្សូរីដា ក្រោយពេល ប្រកួតចប់ បានបង្ហោះសារយ៉ាងវែវថា «🥰អ្វីដែលខ្ញុំសប្បាយចិត្តនោះគឺខ្ញុំបានធ្វើការងារតបស្នងសងគុណប្រទេសកំណើតរបស់ខ្ញុំវិញ ដោយយកបេះដូង និង ការបរិច្ចាគពេលវេលា សំលៀកបំពាក់ផ្ទាល់ខ្លួន ដើម្បីចូលរួមផ្សព្វផ្សាយ វប្បធ៌ម ទេសចរណ៍ និង បរិស្ថាន ពីប្រទេសកម្ពុជាអោយកូនខ្មែរជំនាន់ក្រោយបានយល់ដឹងពីវប្បធ៌មនៃការចែករំលែក ជួយគ្នា និង គាំទ្រនូវអ្វីជាស្នាដៃកូនខ្មែរអ្នករៀបចំ និង បង្កើតឡើង ពីកម្មវិធី Miss Planet International ដែលមានស្ថាបនឹកជាអ្នកបង្កើតកម្មវិធីនេះជាជនជាតិខ្មែរ ផ្សព្វផ្សាយទៅកាន់ពិភពលោក។

អរគុណគណៈធិបតី ភ្ញៀវកិត្តយស នៃកម្មវិធី Miss Planet International 2023 បានចូលរួមបរិច្ចាគ និង ឧបត្ថម្ភជាបន្តបន្ទាប់មកកម្មវិធីតាមរយៈការអំពាវនាវរបស់អ្នករៀបចំកម្មវិធី តាមរយៈនាងខ្ញុំជាពិធីការនី🙏🏻 អរគុណនូវទឹកចិត្តប្អូនៗរាប់ពាន់នាក់ដែលជា Fan ទៅចូលរួមគាំទ្ររហូតដល់ចប់ហើយ ចូលរួមបរិច្ចាគកម្មវិធីជាបន្តបន្ទាប់ទៀត 1$ មិនច្រើនទេ តែនេះជាទឹកចិត្តខ្មែរ ជួយខ្មែរ 🇰🇭ខ្មែរ ស្រឡាញ់ ខ្មែរ 🇰🇭 ខ្មែរ គាំទ្រ អ្វីជាស្នាដៃខ្មែរ🇰🇭 🙏🏻ជាពិសេសសូមអរគុណបណ្តាលក្រុមហ៊ុនចូលរួមឧបត្ថម្ភ និង ក្រុមការងាររៀបចំដោយស្មគ្រ័ចិត្តជួយគ្រប់ផ្នែកទាំងអស់។មានតែពាក្យថាអរគុណចំពោះអ្នកទាំងអស់គ្នាដែលជាខ្មែរ មានបេះដូងខ្មែរ ស្រឡាញ់ជាតិខ្មែរ!អរគុណសន្តិភាព»។

LEAVE A REPLY

Please enter your comment!
Please enter your name here