អាយុគ្រាន់តែជាតួរលេខ ហ៊ិន ច័ន្ទនិរ័ត្ន បង្ហាញសម្រស់ខ្ចីល្វក់ក្រោមស្នាដៃអ្នកជំនាញផាត់មុខវ័យក្មេងម្នាក់

0

ស្ទើរតែមិនជឿភ្នែកនោះទេ ថាសម្រស់របស់តួឯកស្រីក្នុងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទ គឺកញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន កាន់តែស្រស់ស្អាតប្លែក និង ក្មេងជាងវ័យ ហើយមើលកាន់តែយូរ កាន់តែស្រស់ស្អាតខ្លាំង ដែលហាក់ដូចជានាងកំពុងប្រែវ័យក្លាយជានារីវ័យក្រោម២០ឆ្នាំ។ រូបថតជាច្រើនសន្លឹក ត្រូវបាននាងបង្ហោះជាហូរហែរ ខណៈដែលរូបថតទាំងនេះ គ្រាន់តែត្រូវបានគេចាប់អារម្មណ៍ថាស្អាតប្លែក និងមើលទៅទាក់ភ្នែកប៉ុណ្ណោះ ប៉ុន្តែក្រោយពេលមានការបង្ហោះអោយដឹងថា គ្រប់សន្លឹកដែលនាងបានបង្ហោះនៅក្នុងរូបនេះ គឺជាថ្វីដៃអ្នក Make Up វ័យក្មេងឈ្មោះ Visal Make Up ទើបម្មាក់ៗងាកមកជជែកវែកញែកពីថ្វីដៃរបស់អ្នកផាត់មុខវ័យក្មេងនេះវិញ ដោយអ្នកខ្លះបានទាំងបោះពាក្យថា ឈប់ឆ្ងល់ថាហេតុអ្វីទៀតហើយ ព្រោះបើក្រោមទឹកដៃរបស់ Visal Make Up រឿងអីដដែល ហ៊ិន ច័ន្ទនិរ័ត្ន មិនប្លែកបែបនឹង បើកូនក្រមុំតាមរោងមង្គលការ និង តារាស្រីៗ ដែលអ្នកផាត់មុខរូបនេះ កាន់មុខអោយ គឺស្អាត និង ប្លែកទម្រង់មុខបែបនេះ ឡើងគេដឹងនៅក្នុងវិស័យ Make Up អស់ទៅហើយ។

ការបង្ហាញរូបថតស្អាតៗ ស្របពេលស្នាដៃរបស់នាងក្នុងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទ កំពុងតែផ្ទុះស្រាប់នេះ គឺកាន់តែធ្វើអោយ ហ៊ិន ច័ន្ទនិរ័ត្ន លេចធ្លោទ្វេរដង ខណៈដែលសម្រស់ធម្មជាតិរបស់នាងក៏ស្រស់ស្អាតស្រាប់ ហើយរាល់ពេលនាថ៊ងផាត់មុខស្រាលៗចូលរួមក្នុងកម្មវិធីផ្សេងៗ ក៏ស្អាតទាក់ភ្នែក។ នៅលើហ្វេសប៊ុកផេក Visal Make Up បានបង្ហោះពីរូបថតរបស់តួឯកស្រីរូបនេះ បង្ហាញពីថ្វីដៃក្រោយការផាត់មុខអោយ ហើយក៏ទទួលបានការសរសើរមិនអន់ផងដែរ ថាអ្នកឯកទេសផាត់មុខ Visal Make Up កាន់តែរីកចម្រើនស្នាដៃ និង មានទឹកដៃផាត់មុខមិនធម្មតា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ថ្មីៗនេះលោកក៏បានបញ្ចេញស្នាដៃផាត់មុខជូនដល់បវរកញ្ញាដែលជា 1st runner up នៅក្នុងកម្មវិធី miss planet international2023 ដែលទើបតែបញ្ចប់នៅក្នុងពេលថ្មីៗនេះផងដែរ ដែលអាចចាត់ទុកថាស្នាដៃរបស់លោកក៏ជាចំណែករួមតូចមួយ អាចតុបតែងឱ្យបវរកញ្ញាទទួលបានជ័យលាភីដ៏ទាក់ទាញផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here