កាលពីថ្ងៃទី២៨ មករា ឆ្នាំ២០២៣មុននេះ ម្ចាស់ប្រេន Miss គឺលោកឧកញ៉ា ឡាយ លីហួរ និង លោកជំទាវ ឡៃ ស៊ូយៀក បានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនយ៉ាងកក្រើកតែម្ដង នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានវត្តមានសិល្បករសិល្បការិនី តំណាងឆ្នើមៗ និង ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។
នៅក្នុងពិធីនោះ ក៏មានការប្រគល់ពាន ប្រគល់ប័ណ្ណសរសើរជូនដល់អ្នកឆ្នើម និង មានពិធីប្រគល់រង្វាន់ធំ ដូចជា រថយន្តជាច្រើនគ្រឿង និងទឹកប្រាក់ក្នុងម្នាក់៥ម៉ឺនដុល្លារជាច្រើននាក់។ ក្នុងនោះក៏មានការប្រកាសតារាសម្ដែង និង ជាតារាចម្រៀង លោក ចាដេត ជា BA និង មានការជ្រើសរើសកញ្ញាឯក របស់ផលិតផល Miss ដែលឆ្លងកាត់ការប្រើប្រាស់នូវលេលាបស្បែកប្រកបដោយគុណភាពល្អអស់រយៈពេលជាច្រើនឆ្នាំ និង ទទួលបានលទ្ធផលសពិតៗ ជាពិសេសស្បែកមានសុខភាពល្អ។
នេះក៏ចាត់ទុកថាគឺជាពិធីជួបជុំអ្នកតំណាងទ្រង់ទ្រាយធំ របស់ក្រុមហ៊ុននេះ ក្នុងឱកាសបើកបង្ហាញផលិតផលថ្មី ដែលល្អសម្រាប់សុខភាពស្បែករបស់ស្ត្រីពរពោះ និង កូនខ្ចី ដែលជាផលិតផលថ្មីសន្លាងសម្រាប់ទីផ្សារនៅកម្ពុជា៕