ពក ស្រីល័ក្ខ លេចធ្លោក្នុងចំណោមបេក្ខភាពមកប្រកួតក្នុងកម្មវិធី Miss planet International

0


កញ្ញា ពក ស្រីល័ក្ខ បានក្លាយជា បេក្ខភាព ប្រកួត បវរកញ្ញាខាងលើ នេះ ក្រោមការតាំងចិត្តខ្ពស់បំផុតព្រោះនេះជាអ្វីដែលនាង បានតស៊ូយូរមកហើយក្នុងនាមជាបវរកញ្ញា។ បើទោះជា នាងជួបអ្វីក៍ដោយ ក៍បវរកញ្ញា ស្រអែមស្រស់រូបនេះខិតខំយកចិត្តទុកដាក់ជាមួយការងារពន់ពេក។

ហោចណាស់ មានរយៈពេល អំឡុកក្នុង ការប្រកួតរយៈពេល៥ លើកចេញពីកម្មវិធីផ្សេងៗ ដែលពកស្រីល័ក្ខ មានការចូលរួមប្រកួត បើទោះជាមិនបានមកុដណាមួយ ក៍នាងនៅពុះជ្រែក យក បទពិសោធន៍ មិនដែលដកថា។ តំណាង បេក្ខភាព កម្ពុជា ជាថ្មីក្នុង ការប្រកួត បវរកញ្ញាភពផែនដីអន្តរជាតិ ពក ស្រីលក្ខណ៍ បានជម្រុញខ្លួនយ៉ាងផ្ចិតផ្ចង់បំផុត អោយមើលទៅកាន់តែលេចធ្លោ។ សូម្បីតែការស្លៀកពាក់ការ តុបតែងខ្លួន អមជាមួយឈុតតំណាងជាតិក៏មើលទៅមាន ភាពទាក់ទាញយ៉ាងពិសេស។

ស្រីល័ក្ខ បាននិយាយថា នាងរង់ចាំឱកាសនេះយូរមកហើយ បើទោះជានាងជួបបញ្ហាមុនៗ ក៍មិនបាក់ទឹកចិត្តអ្វីនោះទេ មានតែព្យាយាមជម្រុញខ្លួនអោយល្អ លើពេលវេលាប្រកួតមួយនេះ ។ ជាការកត់សម្គាល់រដូវកាលនេះ បេក្ខភាព តំណាងប្រទេសនីមួយៗ មានភាពតិចតួច ហើយអ្ករៀបចំកម្មវិធី នៅតែបន្តការងារ ដោយបេក្ខនារីនីមួយៗ កំពុង មានវត្តមាននាខេត្តសៀមរាប។